វេទិកាជាតិ ស្តីពីការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវជាសមាជិក ក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្តីពី ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងការថែទាំគ្រួសារ នៅសាលាខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ អនឡាញ ។ វេទិកា នេះនឹងមានវត្តមានថ្នាក់ដឹកនាំមកពីទីស្តីការក្រសួង មន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូត លេខាធិការដ្ឋានអាស៊ាន គណៈកម្មាធិការអាស៊ាន ដើមី្បស្ត្រី (ACW ) អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិ វិស័យឯកជន តំណាងសហគ្រិនស្រ្តី ។
វេទិកានេះមានគោលបំណង បង្កើនការយល់ដឹង អំពីគោលនយោបាយ និង កម្មវិធីពាក់ព័ន្ធការងារថែទាំគ្មានប្រាក់ឈ្នូល និងការងារផ្ទះ និង គោលនយោបាយជាតិគាំពារសង្គម និង លើកកម្ពស់កិច្ចសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធនៅកម្ពុជា និង អាស៊ាន អំពីគោលនយោបាយជាតិគាំពារសង្គម និង ការថែទាំគ្រួសារ ព្រមទាំងប្រមូលធាតុចូល ដើមី្បរៀបចំផែនទី បង្ហាញផ្លូវសម្រាប់គោលនយោបាយគាំពារសង្គម និង ថែទាំគ្រួសារក្នុងចំណោមសហគ្រិនស្ត្រី នៅកម្ពុជា ។

វេទិកានេះដែរ គឺជម្រុញការផ្តល់ភាពអង់អាចដល់ស្ត្រី ក្នុងការពង្រឹងកិច្ចគាំពារសង្គម និង ដោះស្រាយការងារថែទាំមិនមានប្រាក់កម្រៃនៅក្នុងតំបន់អាស៊ាន ។ តាមរយៈវេទិកានេះ ក្រសួងកិច្ចការនារី អង្គការអុកស្វាម និង អង្គភាព អាស៊ាន នឹងរៀបចំឲ្យមានព្រឹត្តិការណ៍ និងវេទិការួមគ្នា ដើមី្បពិភាក្សាអំពីសារៈសំខាន់នៃការដោះស្រាយការងារថែទាំ មិនមានប្រាក់កម្រៃ រៀបចំឯកសារសង្ខេប ស្តីពីការងារថែទាំមិនមានប្រាក់កម្រៃ និង តួនាទីនៃកិច្ចគាំពារសង្គម ក្នុងការ ដោះស្រាយការងារថែទាំមិនមានប្រាក់កម្រៃ (តំណភ្ជាប់ទៅអត្ថបទសង្ខេប (here និងhere ) ។ ម៉្យាងទៀត វេទិកាជាតិនេះ នឹងចូលរួមចំណែកជាកិច្ចអន្តរាគមន៍ និង មធ្យោបាយ សម្រាប់ផ្តល់ភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅក្នុង អាស៊ាន ដែលបានរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២០ និង វេទិកាថ្នាក់តំបន់អាស៊ាន ស្តីពីកិច្ចគាំពារសង្គម ស្តីពីការផ្តល់អំណាចដល់ស្ត្រី បានរៀបចំនៅឆ្នាំ២០២១ ។ ការរៀបចំកិច្ចប្រជុំកំពូល ស្តីពីស្ត្រី និង អាស៊ានលើកទី២ គឺដើមី្បរៀបចំយុទ្ធសាស្ត្រ និង សកម្មភាពនានា ក្នុងការលើកកម្ពស់ការងារថែទាំមិនមានប្រាក់កម្រៃ និង ការថែទាំគ្រួសារ នាពេលអនាគត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner