រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
កំពង់ស្ពឺ៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ មានការរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត តាមវីដេអូ Zoom នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត
៣-ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលការបែងចែកតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។
៥-ផ្សព្វផ្សាយប្រកាសលេខ ៤៨០៧ ប្រក ចុះថ្ងៃទី ២៤ សីហា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ៕ ដោយ៖ម៉ុន សំអាត



