លោក ស៊ី ជំរុញឱ្យចិនបង្កើនកិច្ចប្រឹងប្រែងលើវិស័យ បច្ចេកវិទ្យា សំខាន់ៗ
ចិន៖ ប្រធានាធិបតីចិន ស៊ី ជិនពីង ថ្លែងកាលពីថ្ងៃអង្គារក្នុងកិច្ច ប្រជុំ នៃគណៈកម្មាធិការកណ្តាល សម្រាប់កំណែទម្រង់ស៊ីជម្រៅ ទូលំទូលាយ នៅទីក្រុងប៉េកាំងថា ចិនត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានការវិវឌ្ឍដ៏អស្ចារ្យលើវិស័យបច្ចេកវិទ្យាឆ្នូលក្នុងស្រុក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋចិនស៊ីនហួរ កាលពីពុធ ទី ៧ ខែកញ្ញាឆ្នាំ២០២២។
លោក ស៊ី ថ្លែងទៅកាន់អ្នកចូលរួមថា ចិនគួរតែបង្កើនប្រសិទ្ធភាព នៃការបែងចែកធនធាននវានុវត្តន៍ ដោយផ្អែកលើតម្រូវការ យុទ្ធសាស្ត្រ របស់ប្រទេស។ ពង្រឹងកម្លាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជា យុទ្ធសាស្ត្រ របស់ប្រទេស ធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាព ជាប្រព័ន្ធក្នុងការដោះស្រាយបញ្ហាសំខាន់ៗផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ការជំរុញបែបនេះ ត្រូវបានគេមើលឃើញថា នៅ ចំពេលមានកំណើន នៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និង ខណៈ ដែលសេតវិមានពង្រីកការហាមឃាត់ដែលមានស្រាប់ លើការ វិនិយោគ ជាមួយក្រុមហ៊ុនចិន ដែលទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខរបស់ខ្លួន។
ពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ត្រូវអាមេរិក ដាក់ ចូលទៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំង នោះគាំទ្រសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់យោធាចិន និង សកម្មភាពពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន AI ឈានមុខគេ SenseTime ដែលអាមេរិកចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង។
លោក ស៊ី បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការយកចិត្ត ទុកដាក់ យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យាស្នូល ដែលរួមមានដូចជា គ្រឿងដំណើរការកុំព្យូទ័រ ថាមពលនុយក្លេអ៊ែរ ការសិក្សាពីហ្សែន ការផលិតបច្ចេកវិទ្យាដែលមានភាពច្បាស់លាស់ បច្ចេកវិទ្យាអវកាស និងការសិក្សាអំពីជំងឺឆ្លងជាដើម។
ទន្ទឹមនឹងការលើកឡើងរបស់លោក ស៊ី កាលពីថ្ងៃអង្គារ ត្រូវបាន អ្នកជំនាញមួយចំនួនហៅថាជាសញ្ញានៃការមិនពេញចិត្ត លើការ កម្រិតនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងស្រុក ជាពិសេសលើ ផលិតកម្មសេម៊ីកុងឌុចទ័រ។ ទោះបីជារដ្ឋាភិបាលចិនចំណាយប្រាក់រាប់ទ្រីលានដុល្លារ ទៅក្នុង ឧស្សាហកម្មសេម៊ីកុងឌុចទ័រ របស់ប្រទេសក្ដី ក៏អាមេរិកបន្តគ្រប់ គ្រងលើទីផ្សារបន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់របស់ចិន៕ ដោយ៖ ហួន ឌីណា