មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស

ឡុងដ៍៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស, ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានចូលរួមរំលែកទុក្ខដល់ប្រជាជន និងខ្សែរាជវង្សរបស់ចក្រភពអង់គ្លេស ក្រោយព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា បន្ទាប់ពីបានឡើងសោយរាជ្យអស់រយៈពេល ៧០ឆ្នាំ។

ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ ដែលទើបត្រូវបានតែងតាំងដោយព្រះមហាក្សត្រី Elizabeth II កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា ព្រះមហាក្សត្រី គឺជាថ្មដែលចក្រភពអង់គ្លេសសម័យទំនើបសាងសង់ឡើង ដែលផ្តល់ឱ្យយើងនូវស្ថេរភាព និងភាពរឹងមាំដែលយើងត្រូវការ។

ថ្លែងអំពីព្រះមហាក្សត្រថ្មី គឺព្រះអង្គម្ចាស់ Charles III ដែលនឹងឡើងសោយរាជ្យបន្តពីព្រះមហាក្សត្រី Elizabeth II វិញ លោកស្រី ត្រាស់ បានបញ្ជាក់យ៉ាងដូច្នេះថា យើងផ្តល់ជូនទ្រង់នូវភាពស្មោះត្រង់ និងភក្តីភាពរបស់យើង ដូចដែលព្រះមាតារបស់ទ្រង់បានលះបង់ច្រើន ដល់មនុស្សជាច្រើនអស់រយៈពេលជាយូរមកហើយ៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner