កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប បទល្មើសនេសាទនៅស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច កាប់បំផ្លាញរបាំងសាច់អួនខុសច្បាប់ចំនួន ២៦កន្លែងមានប្រវែង ៧៣០ម៉ែត្រ

កំពង់ឆ្នាំង ៖ លោក លីឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២កំពង់ឆ្នាំងសម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ និង គណ:បញ្ជាការ ឯកភាព ស្រុកកំពង់ត្រឡាច និងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក ចំណុច ស្តីបន្លិច ព្រែកគន្លង ចំណុច ព្រែកឱម៉ាល់ និងចំណុចប្រឡាយដៃត្រង់ ក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានប្រើប្រាស់កម្លាំងសរុប ២២នាក់ និង មធ្យោបាយកាណូតស្មាច់ចំនួន ០៦គ្រឿង។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន ០១ករណី ស្មើនឹង ០២កន្លែង មានប្រវែង ២៥០ ម៉ែត្រលូសាច់អួនចំនួន ៥មាត់,រុះរើរបាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ២៤កន្លែងមានប្រវែង៤៨០ម៉ែត្រ លូស្បៃមុងចំនួន ២៤មាត់,បង្គោលសរុបចំនួន៧៥០ដើម និងបាន ចាក់លែង ត្រីចម្រុះ ចូលបឹងធម្មជាតិវិញចំនួន ៥០គីគីឡូក្រាមផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏បានឲ្យ ដឹងផងដែរថា ជាទិសដៅរបស់មន្ទីរ និងរបស់គណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល និងនាយសង្កាត់រដ្ឋបាលជលផល គ្រប់ស្រុកត្រូវសហការបង្ក្រាប ជាមួយគណៈបញ្ជាការឯកភាពស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប្រចាំដោយមិនត្រូវឲ្យមានបទល្មើសនេសាទកើតមានអនាធិបតេយ្យនោះឡើយ។

ករណីនេះបើមានបទល្មើសនេសាទនៅក្នុងសង្កាត់ ឬផ្នែកជលផលណា មួយ ដោយការទ្វេសប្រហែស ឬសមគំនិត មន្ត្រីទទួលខុសត្រូវក្នុងសង្កាត់ និងផ្នែកនេសាទនោះត្រូវទទួលខុសត្រូវចំពោះមុខ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner