ក្រសួងអប់រំ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តដែលមានមណ្ឌលសិក្សា នាយកមណ្ឌលសិក្សា និងអ្នកសម្របសម្រួលកម្មវិធីប៊ីប ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងជំរុញការអនុវត្តឱ្យបានកាន់តែប្រសើរឡើង សំដៅសម្រេចបានតាមសូចនាករដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ (២០១៩-២០២៣)៕ ដោយ-រ៉ាវុធ



