ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ក្នុងពេលនេះកិច្ចការងាររបស់លោកអ្នកហាក់មានភាពរឹងស្ទះច្រើន អ្នកពិបាកនឹងដោះស្រាយ ឬពិបាកនឹងអនុវត្តការងារនោះដោយពេញដៃពេញជើងខ្លំាង ណាស់។ យកល្អក្នុងពេលនេះផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើទំនាក់ទំនង ការចាក ចេញពីស្ថានភាពខាងក្នុង ឬភាពជិតស្និតខ្លាំងពេក ធ្វើអោយអ្នកពិបាកនឹងយល់ដឹងពីបញ្ហា និងសម្របខ្លួនបានល្អ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមកុំធ្វើសកម្មភាព និងបង្ហាញគំនិតផ្តួចផ្តើមនានានៅពេលនេះ ពីព្រោះអ្នកនឹងមិនទទួលបានការគាំទ្រនោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់លោកអ្នកជួបនូវការជួយ ទំនុកបម្រុង និងគាំទ្រាច្រើនពីមនុស្សរួមក្រុម ក៏ដូចជាដៃគូជំនួញ។ ប៉ុន្តែចំណុចរសើបបំផុត របស់លោកអ្នកក្នុងពេលនេះគឺធ្វើយ៉ាងណាកុំស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ វានឹងមិន ចំណេញសោះឡើយ ប្រសិនបើអ្នករំពឹងលើសពីអ្វីដែលអ្នកមានលទ្ធភាពធ្វើបាន។ ក្នុងនោះ ចូររក្សាពេលវេលាអោយមានតម្លៃ ផ្តោតលើការងារ ហើយកុំនាំរឿងចាស់មកលាយឡំនឹង ស្ថានភាពថ្មី។ ស្ថានភាពមិនសមប្រកបនឹងក្លាយមកជាល្អប្រសើរវិញបានក្នុងពេលឆាប់នេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពរបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នក អាចចាប់ផ្តើមបំពេញការងារទៅតាមបំណងប្រាថា្ន ដោយគ្មានហេតុផលណាមួយមកជំ ទាស់នោះទេ។ អាស្រ័យទៅដោយពេលវេលាល្អនេះ សូមមានភាពរហ័សរហួន ហើយប្រើ ប្រាស់ពេលវេលាអោយមានប្រសិទ្ធភាព។ ក្នុងនោះ ម៉ោងពេលបំពេញការងារជារឿងសំខាន់ ដោយសារលោកអ្នកក៏កំពុងស្ថិតនៅក្រោមក្រសែភ្នែករបស់អ្នកមនុស្សនៅជុំវិញខ្លួនផងដែរ។ លើសពីនេះ សូមលោកអ្នករក្សាជំហានអោយស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការចាប់ផ្តើមការងារថ្មី សោះឡើយ។ ការខាតបង់ និងឧបស័គ្គហាក់មានច្រើនណាស់នៅលើផ្លូវរបស់អ្នក។ ក្នុងនោះ ការបង់ចិត្ត ការខកបំណង និងការចាញ់បោកបញ្ឆោតគេក៏អាចនឹងកើតឡើងផងដែរ។ រក្សា ចិត្តអោយបានល្អ ហើយប្រើប្រាស់ការអត់ធ្មត់ជាមធ្យោបាយដោះស្រាយ។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកមានតម្រូវការ សូមសម្រេចចិត្តលើការងារសំខាន់ដោយប្រុងប្រយ័ត្នខ្ពស់បំផុត តែប៉ុណ្ណោះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់លោកអ្នកជាអាជីវករ។ ប្រាក់ចំណេញកើតឡើងច្រើន ហើយអតិថិជន និងដៃ គូជំនួញគឺសុទ្ធតែល្អទៀតផង។ កុំខ្លាចក្នុងការបោះជំហាននៅពេលនេះ បើទោះបីក្នុងកាល ទេសខ្លះ អ្នកហាក់មិនសូវមានហេតុផលគ្រប់គ្រាន់ណាស់ក៏ដោយ។ ដោយឡែក សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានផលលាភសមប្រកបណាស់។ ប្រសិនបើលោកអ្នក ជាកំឡោះក្រមុំវិញ គឺនឹងទទួលបានដំណឹងល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះសូមជៀសភាពស្ថានភាពមុខពីរទាំងឡាយ គួរតែធ្វើអ្វីឲ្យច្បាស់ប្រាកដប្រជា។ ឳកាស គឺថាមិត្តរួមការងារ ឬដៃគូនឹងព្យាយាមទាញអ្នកឲ្យមានជម្លោះដែលមិនចាំបាច់។ រាល់កិច្ចការងារទាំងឡាយមិនអាចធ្វើដោយប្រញាប់ប្រញាលបានទេ បើមិនដូច្នេះអ្នកនឹងខកចិត្តយ៉ាងខ្លាំង។ រាល់ការសម្រេចចិត្តចាំបាច់ត្រូវធ្វើក្នុងគោលដៅ ឬទស្សនវិស័យវែងឆ្ងាយ។ ក្នុងពេលនេះ សូមប្រឹងប្រែង និងប្រើប្រាស់ ពេលវេលាបំពេញការងារក្រោមបន្ទុកប៉ុណ្ណោះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកនឹងជួបតែស្ថានភាពវិជ្ជមាន បើទោះបីជាមានការផ្លាស់ប្តូរធំៗខ្លះក្តី។ លោកអ្នកអាចសម្របទៅតាមស្ថានភាពដោយងាយស្រួល។ ភាពរីករាយក្នុងរង្វង់ការងារហាក់មិនសូវមានលទ្ធផលល្អនោះទេ ប៉ុន្តែនៅក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងមានឳកាសអនុវត្តការងារ រួមទាំងការបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ។ ផ្ទុយពីភាពល្អប្រសើរណាស់ លោកអ្នកក៏អាចប្រទះនឹងបញ្ហាខ្លះដោយសារមាត់ផងដែរ យកល្អកុំចរចាច្រើន ហើយការជួបជុំក្រៅរង្វង់ការ សូមអត់ធន់អោយបានខ្ពស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះត្រូវការប្រភពពត៌មាន ឬទិន្នន័យច្បាស់លាស់។ សូមកុំធ្វើខ្លួនឲ្យទោរទន់ទៅនឹងស្ថានភាពខាងក្រៅ ហើយក៏កុំស្រមើស្រមៃច្រើននោះដែរ ព្យាយាមធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ការជឿជាក់លើខ្លួនឯង មានភាពចាំបាច់ណាស់សម្រាប់ថ្ងៃនេះ ហើយបើអាចសូមបង្កើតគំនិតច្នៃប្រឌិតបន្ថែម។ ក្រៅពីនេះ សូមលោកអ្នកចូលអោយបានកាន់តែកៀកនឹងថ្នាក់លើ ហើយធ្វើយ៉ាងណាព្យាយាមដល់ដឹងពីស្ថានភាព ដែលមិនបង្កការរំខានដល់ទំនាក់ទំនង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានាដំណើរការទៅដោយរលូន គ្មានអ្វីអាចបង្អាក់ជំហានរបស់អ្នកបាននោះទេ។ ប៉ុន្តែការធ្វើទំនាក់ទំនង មិនអាចធ្វើទៅបានដោយល្អប្រសើរទេក្នុងពេលនេះ ពីព្រោះភាពយល់ច្រលំរវាងមនុស្សជុំវិញខ្លួនអាចកើតឡើង ជាពិសេសជាមួយមនុស្សក្នុងស្រទាប់ដូចគ្នា។ ក្រៅពីនេះ សូមលោកអ្នកមានភាពអត់ធ្មត់ ចំពោះហេតុការនានាដែលអាចកើតឡើងក្នុងពេលនេះ ពីព្រោះវាអាចនឹងរលត់បាត់ទៅវិញដោយឯកឯង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារនានាមានកំរិតហ្នឹងហ្ន៎ជាធម្មតា ប៉ុន្តែលោកអ្នកត្រូវខិតខំប្រឹងប្រែងខ្លាំងជាងសព្វដង។ ក្នុងនោះដែរ សូមព្យាយាមបញ្ចប់ការងារគ្រប់យ៉ាង ដោយមិនចាំបាច់សុំជំនួយនោះទេ ពីព្រោះក្នុងពេលនេះលោកអ្នកមានឳកាសនឹងកើតទំនាស់ជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ហើយកាន់តែប្រសើរជាងនោះទៅទៀត ការដកឃ្លាចេញពីគ្នា និងរក្សាពាក្យសំដីគឺចាំបាច់បំផុត។ ក្រៅពីនេះសូមរក្សាស្ថានភាពអាជីពឲ្យនៅធម្មតាសិន កុំដាក់ទុនថាមពល លុយកាក់ និងសម្ភារៈនៅពេលនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាក្នុងពេលនេះនឹងទទួលបានភាពវិជ្ជមានទាំងអស់ ហើយប្រសិនបើអ្នកអាចអត់ធ្មត់នឹងភាពរឹងស្ទះតិចតួចដែលនឹងកើតឡើងក្នុងពេលនេះ អ្នកនឹងអាចទទួលបានផលល្អគួរជាទីមោទន។ ក្នុងនោះ លោកអ្នកអាចដឹងដំណឹងទាក់ទងនឹងលុយកាក់ ឬតួនាទីការងារនៅរវាងពេលរសៀល។ ដោយឡែក លោកអ្នកមិនអាចចូលខ្លួនទៅប៉ះពាល់ ឬរំខានកិច្ចការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកដទៃ។ លើសពីនេះ ប្រសិនជាអាចកុំធ្វើដំណើរនៅពេលព្រឹកព្រលឹម ដើម្បីបញ្ចៀសឧបស័គ្គ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចសម្រេចទៅបានដោយប្រក្រតី។ បញ្ហានានាមិនទាន់អាចកំណត់បានទាំងស្រុងនោះទេ ដូច្នេះសូមអនុវត្ត និងសម្របទៅតាមស្ថានភាពដោយភាពឈ្លាសវៃ និងរឹងមាំ។ ទោះបីយ៉ាងនេះក្តី ក៏អ្នកនឹងគ្មានបញ្ហាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ការងារធ្ងន់ធ្ងរនោះទេ។ អ្វីដែលពិសេសក្នុងពេលនេះ សូម ប្រយ័ត្នជំលោះធំដែលអាចនឹងកើតឡើងព្រោះការយល់ច្រលំ។ អ្នកគួរមានហេតុផលក្នុងការ បំពេញការងារជានិច្ច។
ចំណាំៈ
ឆ្នាំទាំង៤ រោង មមី វក ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលចាកចេញ ការបង្កើតមុខ របរថ្មី និងការដោះស្រាយបញ្ហា។