សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។
សម្ដេចបន្តថា ដោយឡែក ចំពោះការរៀបចំពិ ធីបុណ្យ អុំទូក កម្សាន្ត សប្បាយរបស់ប្រជាជននៅ តាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បាន តាម លទ្ធភាព ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត ប្រទីប និង សំពះ ព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បី បង្ក ភាព សប្បាយ រីករាយ ជូន ប្រជាពលរដ្ឋ បង្កើន បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ ឱកាស នៃ ការ រកប្រាក់ ចំណូល ដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕ ដោយ វណ្ណលុក





ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។