ប្រមុខរាជរដ្ឋាភិបាល ដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យ សមត្ថកិច្ចពាក់ព័ន្ធ បើក យុទ្ធនាការបង្ក្រាប បទល្មើសគ្រប់ប្រភេទ ដែល បាន និងកំពុងកើតឡើងនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ បទបញ្ជា យ៉ាង ម៉ឺង ម៉ាត់ ឱ្យ គ្រប់រដ្ឋបាលរាជធានី-ខេត្ត និងមូលដ្ឋា ន ទាំងអស់ ព្រមទាំង ស្ថាប័ន មាន សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ បើក យុទ្ធនាការប្រយុទ្ធប្រឆាំងនិងបង្ក្រាប ឧក្រិដ្ឋកម្ម គ្រឿងញៀន ការជួញដូរ និង រត់ពន្ធ មនុស្ស ពល កម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែល បាន និងកំពុងកើតឡើងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់ ក្រោម ជាតិ ត្រូវ បង្កើន ការ យកចិត្តទុកដាក់ និងប្រុង ប្រយ័ត្ន ខ្ពស់ ឆ្លើយ តប នឹងបញ្ហាគ្រោះទឹកជំនន់ដែល បណ្ដាល ពី ជំនន់ ទឹក ភ្លៀង និងទឹកទន្លេមេគង្គ ដោយត្រូវត្រៀមរៀបចំ និង ចាត់ វិធានការ ចាំ បាច់នានាដើម្បី ជួយ សង្គ្រោះ អាយុជីវិត ប្រជាពលរដ្ឋ នៅ តាម ភូមិ សា ស្ត្រ ដែល ទទួល ខុស ត្រូវ ឱ្យ បានទាន់ពេលវេលា ព្រមទាំង កាត់ បន្ថយ ឱ្យ បាន ជា អតិបរមានូវការ លំបាក និង ផល ប៉ះពាល់ ដល់ទ្រព្យ សម្បត្តិ និងអាយុ ជីវិត របស់ ប្រជា ពលរដ្ឋ។
សម្ដេចក៏បានលើកទឹកចិត្តដល់ការតែងតាំងមន្ត្រីរាជការក្នុងមុខតំណែង នានានៃរចនា សម្ព័ន្ធ គ្រប់ គ្រង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជ្រើសចេញពីមន្ត្រីនៅ មូលដ្ឋានផ្ទាល់ ដើម្បីធានា ប្រសិទ្ធ ភាព ការងារ និងស្របតាមគោលការណ៍នៃការអនុវត្តនយោបាយ វិមជ្ឈការនិង វិសហ មជ្ឈការ នៅ ព្រះរាជា ណាចក្រ កម្ពុជាផងដែរ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានយកឱកាសនេះ ថ្លែង អំណរគុណចំពោះគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កង កម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាជនទូទាំងប្រទេស ដែល បាន ចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងការរក្សានូវសុខសន្តិភាព ស្ថិរភាព នយោបាយ និង ស្ថិ រ ភាព ម៉ាក្រូ សេដ្ឋកិច្ច ជាពិសេស បាន ខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍និងកាត់ បន្ថយ ការ ឆ្លង រីករាល ដាល នៃមេរោគជំងឺកូវីដ-១៩ ប្រភេទថ្មី BA.4 និង BA.5 ៕ ដោយ វណ្ណលុក




