សម្ដេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាល ខេត្តសៀមរាប ដោះ ស្រាយ ផលប៉ះពាល់ ចំពោះសំណង់ខុសច្បាប់ ក្នុង តំបន់ រមណីយដ្ឋាន អង្គរ និងដោះស្រាយ បញ្ហា ការប្រមូល ផ្ដុំ នៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន របស់សកម្មជន LDP

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាល ខេត្តសៀមរាប ដោះស្រាយ ផលប៉ះពាល់ ចំពោះសំណង់ខុសច្បាប់ ក្នុង តំបន់ រមណីយដ្ឋាន អង្គរ និងដោះស្រាយ បញ្ហា ការប្រមូល ផ្ដុំ នៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន របស់សកម្មជន LDP ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះឯកឧត្ដមអភិបាលនៃគណៈអភិបាលនិង រដ្ឋបាល ខេត្ត សៀមរាប ព្រមទាំង ក្រុមការងាររបស់ក្រសួងមហាផ្ទៃ ដែលបានដឹកនាំនិងសហការ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល បាន រំសាយ នាពេលថ្មីៗនេះ ដោយ សន្តិវិធីនិងគ្មានការ បង្កអំពើហិង្សាណាមួយកើតឡើង។

ជាមួយនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏ថ្លែងការ កោតសរសើរដល់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដឹកនាំនិង សហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាល ខេត្តសៀមរាប ដោះស្រាយ ផលប៉ះពាល់ ចំពោះអ្នកកាន់កាប់ដីធ្លី និង សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋាន អង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ដើម្បី បំពេញតាមលក្ខខណ្ឌនៃការបន្តរក្សាលក្ខណសម្បត្តិ របស់តំបន់រមណីយដ្ឋាន អង្គរជា បេតិកភណ្ឌពិភពលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ខេត្តសៀមរាប រៀបចំអភិវឌ្ឍ តំបន់ រុនតាឯកទៅ ជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្ដេចវិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ ប្រជាពលរដ្ឋ ដែល បាន ស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃ ទៀតស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឱ្យមាន ហេដ្ឋារចនា សម្ព័ន្ធ រូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យ សេវាទឹកស្អាត និងអគ្គិសនី ជាដើម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner