សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានខិតខំសម្របសម្រួលដោយជោគជ័យ លើកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ នានា
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន មាន ប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង រៀបចំនិង សម្របសម្រួលដោយជោគជ័យ លើកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ នានាដែលព្រះរាជាណាចក្រ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែ កក្កដា ដល់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ ដោយបានពិភាក្សាលើ កិច្ចការ សំខាន់ៗ ពាក់ព័ន្ធ នឹង បញ្ហាតំបន់ និង ពិភពលោក។
ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជា ត្រូវត្រៀមខ្លួន និងត្រូវខិតខំ ប្រើប្រាស់ មូលដ្ឋាន នៃការរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស អាស៊ាន លើក ទី ៥៥នេះ ដើម្បីឈានទៅ សម្រេច ជោគជ័យ លើការរៀបចំ កិច្ច ប្រជុំកំពូល អាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ៕ ដោយ វណ្ណលុក




