ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គី ស្ថិតនៅតំបន់អៃហ្កាវ៉ា ប្រទេសជប៉ុន

ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ដឹកនាំដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយមន្ត្រីនៃស្ថានទូត និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តខ្មែរសាមគ្គីស្ថិតនៅតំបន់អៃហ្កាវ៉ា ខែត្តហ្កាណាកាវ៉ា ប្រទេសជប៉ុន ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងវេនកាន់បិណ្ឌទី១ ស្របពេលដែលប្រជាពលរដ្ឋពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា នៅក្នុងពិធីនះផងដែរ ។

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅវេរប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

សូមបញ្ជាក់ថាគ្រឿងទេយ្យទាន និងទេយ្យវត្ថុដែលយកទៅប្រគេនព្រះសង្ឃរួមមាន អង្ករ ស្ករស ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួន ទៅវេប្រគេនព្រះសង្ឃ គង់នៅវត្តខ្មែរសាមគ្គី ប្រទេសជប៉ុន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន និងជម្រាបអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ និងកាន់តែជិតស្និទ្ធរវាងកម្ពុជា ជប៉ុន ព្រមទាំងមានការអភិវឌ្ឍន៍គ្រប់វិស័យនៅប្រទេសកម្ពុជា ឯកឧត្តមបានបញ្ជាក់ថា ទាំងអស់នេះគឺជាការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគុណតម្លៃនៃសន្តិភាព ដែលបានមកដោយលំបាក ឯកឧត្តមក៏បានរំព្ញកឲ្យប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនទាំងអស់ រួមគ្នាបន្តថែរក្សាការពារ សន្តិភាពនៅកម្ពុជាឲ្យបានកាន់តែរឹងមាំថែមទៀត ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner