ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ ចុងក្រោយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចាបានបិទ មុនភ្ជាប់បណ្តុំថាមពលពីអ៊ុយក្រែន

អ៊ុយក្រែន៖ រ៉េអាក់ទ័ រ មួយចុង ក្រោយក្នុងចំណោម រ៉េអាក់ទ័រចំនួន ៦ របស់ មជ្ឈមណ្ឌលនុយក្លេអ៊ែរ Zaporizhzhia ត្រូវបាន ប្រកាសបិទ ដំណើរការ បន្ទាប់ពីបាន តភ្ជាប់ឡើងវិញទៅបណ្តុំ ថាមពលពី អ៊ុយក្រែន ។ មជ្ឈមណ្ឌល នុយក្លេអ៊ែរ Zaporizhzhia ដែល មានបុគ្គលិកសញ្ជាតិ អ៊ុយក្រែន តែគ្រប់គ្រងដោយយោធា រុស្ស៊ី ត្រូវបាន ស្នើជាថ្មី ឱ្យបង្កើតទៅជា «តំបន់គ្មានយោធា»។ ពោលគឺរុស្ស៊ីត្រូវដកកងកម្លាំងចេញពីទីនោះ ដើម្បីជៀសផុត ពី គ្រោះមហន្តរាយវិទ្យុសកម្ម ក្រោយរងប៉ះពាល់ដោយការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនកន្លងមកនេះ។
ក្រុមហ៊ុនជាតិ អគ្គិសនី នុយក្លេអ៊ែរអ៊ុយក្រែន ឈ្មោះ Energoatom បានចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពដំណើរការ របស់ មជ្ឈមណ្ឌល នុយក្លេអ៊ែរ Zaporizhzhia ដែលកំពុងជួបស្ថានភាពយ៉ាប់យឺន ។ បើតាម ក្រុមហ៊ុន Energoatom រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ប្រាំមួយរបស់ Zaporizhzhia បានបាត់បង់ប្រភពថាមពលពីខាងក្រៅ សម្រាប់ដំណើរការ តាំងពីសប្តាហ៍មុនមក ដោយសារការបាញ់ផ្លោងរបស់រុស្ស៊ីនិងអ៊ុយក្រែន។ រ៉េអាក់ទ័រនុយក្លេអ៊ែរអាចបន្តដង្ហើមនៃដំណើរប្រតិបត្តិ ការក្នុងប្រព័ន្ធស្រោចស្រង់ចុងក្រោយ ប៉ុន្មានថ្ងៃមកហើយ។

នៅពេលនេះ រ៉េអាក់ទ័រ ទាំងនោះចាំបាច់ ត្រូវការ ប្រព័ន្ធបញ្ចុះ កម្តៅ ដើម្បីបញ្ឆៀសការបិទចោលទាំងស្រុង ។ គួរជ្រាបថា នៅពេល រ៉េអាកទ័រនុយក្លេអ៊ែរ ត្រូវបាន បិទចោលទាំងស្រុង សារធាតុ វិទ្យុសកម្ម នឹងសាយភាយចេញមកបរិយា កាសខាង ក្រៅ ភ្លាម ។

ក្រោយ ការស្ទាប់ស្ទង់ផ្នែក បច្ចេកទេស ក្រុមហ៊ុន Energoatom នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ រកឃើញថា បណ្តាញថាមពលរ៉េអាក់ទ័រចុងក្រោយ អាចស្តារសមត្ថភាព ប្រតិបត្តិការទាំងស្រុងឡើងវិញ បាន តាមរយៈការ ទាញយកបណ្តុំ ផ្គត់ផ្គង់ថាមពលពីប្រទេស អ៊ុយក្រែន។ ហើយដើម្បីអាច ធ្វើទៅបាន រ៉េអាក់ទ័រនុយក្លេអ៊ែរទី៦នោះ ត្រូវ បិទដំណើរការ ទាំងស្រុងជាមុនសិន ដើម្បី ផ្ទេរទៅកាន់ប្រព័ន្ធសុវត្ថិភាពបញ្ចុះសម្ពាធ មុនពេល ត្រៀមទទួលយកការផ្គង់ផ្គងថាមពល ពីអ៊ុយក្រែនប្រកប ដោយសុវត្ថិភាព ។

ក្រុមហ៊ុនជាតិ អគ្គិសនី នុយក្លេអ៊ែរអ៊ុយក្រែន Energoatom ក៏ បានព្រមានពីហានិភ័យកម្រិតខ្ពស់ បើ រ៉េអាក់ទ័រនុយក្លេអែរត្រូវកាត់ផ្តាច់បណ្តុំថាមពលពីខាងក្រៅ ម្តងទៀតនោះ។ ក្នុងរយៈពេល ១០ថ្ងៃទៀត ក្រុមហ៊ុននឹងអស់ធនធាន អស់ លទ្ធភាព បន្តរក្សាសម្ពាធកម្តៅនៃ រ៉េអាក់ទ័រ និងអាច នាំឱ្យ មានការរលាយ សារធាតុនុយក្លេអែរឡើងទៅលើអាកាស។

Zaporizhzhia ជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរធំជាងគេ បង្អស់នៅក្នុងអឺរ៉ុប មានរ៉េអាក់ទ័រនុយក្លេអ៊ែរ សរុបទាំងអស់ ៦ ដែលមានសមត្ថភាពផលិត អគ្គិសនីចំនួន ៦០០០ម៉េហ្កាវ៉ាត់ ពោលគឺប្រមាណ ២០ភាគរយនៃតម្រូវការអគ្គិសនីទាំងអស់របស់អ៊ុយក្រែន។ សង្គ្រាមប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងជាក្តីបារម្ភ ចំពោះគ្រោះមហន្តរាយធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្ម អគ្គិសនីនុយក្លេអ៊ែរ៕
ដោយ: បណ្តូល ពេជ្រ

ads banner