ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារថ្ងៃនេះហាក់ប្រទះនឹងភាពស្មុគ្រស្មាញគួរឲ្យកត់សម្គាល់ ប៉ុន្តែហាមដាច់ខាតមិនត្រូវបាត់បង់ទំនុកចិត្តនោះទេ។ អ្នកអាចដោះស្រាយបញ្ហាបាន ប្រសិនបើអ្នកមិនទុកវាឲ្យជូរផ្អូមនោះ។ សូមព្យាយាមធ្វើអ្វីៗឲ្យបានឆាប់រួសរាន់ កុំបណ្តោយខ្លួនដើរក្រោយជំហានរបស់គូប្រជែងអ្នក។ ក្នុងនោះ សូមរក្សាឯកជនភាពរបស់ខ្លួន ឯង និងរប​ស់អ្នកដទៃ​ តែអ្នកគួរចំណាយពេលសេសសល់ដើម្បីធ្វើទំនាក់ទំនង និងអភិវឌ្ឍន៍ការងារ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើយ៉ាងណាកុំមានការសង្ស័យលើខ្លួនឯង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនូវលទ្ធផលវិជ្ជមាន និងជោគជ័យរាល់កិច្ចការងារដែលមានក្នុងដៃ ឬដែលបានគ្រោងទុក។ អ្នកមិនគួរមានការភ័យខ្លាចចំពោះការលំបាកទេ ពីព្រោះសូម្បីតែហេតុការណ៍លំបាកបំផុតក៏អាចដោះស្រាយបានដែរ។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលក្នុងការសម្រេចចិត្តពេកនោះទេ គួរចំណាយពេលគិតឲ្យបានច្រើនបន្តិច ពីព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់។ ដោយឡែកលោកអ្នកទទួលបានភាពចុះសម្រុងគ្នាល្អក្នុង ទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងអាចបញ្ចប់ការងារបាសនយ៉ាងងាយស្រួល ព្រមទាំងទទួលបានឳកាសបោះទុនលើកិច្ចការដែលនឹងអាចទទួលបានផលដ៏គាប់ប្រសើរផង។ ប៉ុន្តែសូមជៀសវាង ការសន្យាខ្យល់ ព្យាយាមវិនិយោគលុយដោយប្រាជ្ញា ឬធ្វើការដោយមានគម្រោងត្រឹមត្រូវ។ ទ​ន្ទឹមនឹងនេះ ប្រសិនបើលោកអ្នកនឹង ធ្វើការចរចា ឬផ្លាស់ប្តូរស្ថានភាពការងារនឹងទទួលបានភាពចម្រើន ដូច្នេះមិនចាំបាច់ត្រូវរង ចាំពេលវេលា​បន្តទៀតនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកកំពុងដំណើរការទៅលើគន្លងដែលល្អប្រសើរខ្លាំងណាស់ ប៉ុន្តែការងារនេះក៏តម្រូវឲ្យអ្នកគូសវាសផែនការសកម្មភាព និងត្រូវប្រកាន់ការងារឲ្យបានខ្ជាប់ខ្ជួន ពិសេសទៅលើវិន័យ។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍រវើរវាយបន្តិច ដូច្នេះគួររៀនគ្រប់គ្រងអារម្មណ៍ឲ្យបាន។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេល វេលាសម្រាប់ការសាកល្បង ឬការធ្វើដំណើរផ្សងព្រេងឡើយ​ ដោយសារបញ្ហាមួយចំនួន កំពុងស្ថិតនៅក្បែរលោកអ្នកនៅឡើយ។ ដូច្នេះគម្រោងផែនការ ជាផ្លូវដែលអ្នកត្រូវប្រកាន់ ខ្ជាប់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលលើការធ្វើពាណិជ្ជកម្ម។ ប្រាក់ចំណេញក្នុងពេលនេះឡើងខ្ពស់ណាស់។ ហើយប្រសិន បើលោកអ្នកចាកចេញពីស្ថានភាពចាស់ដែលធ្លាប់តែតានតឹងនោះ គឺកាន់តែល្អប្រសើរ។ បន្ថែមជាងនេះ ថ្ងៃដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់ គ្រង ឬថា្នក់លើ ហើយអ្នកក៏ប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែ និងឳកាសអភិ វឌ្ឍន៍អាជីពផងដែរ។ ផ្ទុយទៅវិញ អ្នកគួរប្រកាន់ខ្ជាប់នូវឥរិយាបថធម្មតា ប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់បំផុតដែរ។ ដោយឡែក ការខ្ចីបុលក្នុងពេល នេះអាចប៉ះពាល់ដល់កិត្តិនាម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការរបស់អ្នកប្រទះនឹងភាពស្មុគ្រស្មាញច្រើន។ កិច្ចទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុម ក៏ដូចជាថ្នាក់លើក៏មិនទាន់មានលទ្ធផលល្អដែរ។ សូមបដិសេធការរិះគន់ ឬបង្ហាញគំនិតរបស់អ្នកជ្រុសហួសហេតុ។ ក្រៅពីនេះអ្វីដែលអ្នកត្រូវធ្វើ គឺកុំបាក់ទឹកចិត្តចំពោះកិច្ចការងារដែលមិនទាន់ទទួលបានផល ឬទទួលបរាជ័យ អ្នកគួរចំណាយពេលបន្ថែមលើកិច្ចការនោះ។ ផ្ទុយពីស្ថានភាពអវិជ្ជមាននេះ លោកអ្នកបែជាអាច ដោះស្រាយបញ្ហាដោយខ្លួនឯងបាន ដោយគ្រាន់តែយកចិត្តទុកដាក់ បន្ថែមប៉ុណ្ណោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកដំណើរទៅដោយរលូន និងទទួលការគាំទ្រជាច្រើនពីមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកព្យាយាមកាត់បន្ថយបន្ទុកការងារចោលខ្លះ ការងារដែលមិនសក្តិសមនឹងអ្នកគឺមិនគួរទទួលទេ។ ចំពោះលាភសំណាងដែល អ្នកកំពុងរងចាំមិនទាន់កើតឡើងទេ ដូច្នេះមិនគួររំពឹងច្រើនពេកទេ បំពេញការងារជាធម្មតា សិន។ ទន្ទឹមនឹង នេះលោកអ្នកមិនអាចប្រើប្រាស់អារម្មណ៍មកលាយ ឡំនឹងការងារជាដាច់ ខាត ពីព្រោះវានឹង នាំផលភាពរឹងស្ទះ ឬកាបាត់បង់ឳកាសតែម្តង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកនឹងអាចសម្រេចទៅបានដោយគ្មានអ្វីអាចមករំខានបានទេ។ ក្រៅពីនេះ មនុស្សដែលតែងសំឡឹងមើលអ្នកក្នុងក្រសែភ្នែកមិនល្អនឹងបោះបង់ការប៉ុនប៉ងរបស់គេ។ អ្វីដែលអ្នកគួរធ្វើបន្ថែមគឺពង្រឹងសមត្ថភាព និងការច្នៃប្រឌិតថ្មីៗសម្រាប់ការងារដែលអ្នកកំពុងដំណើរការ និងគម្រោងអនាគត។ ចំពោះទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារអាចនឹងមានការអាក់អន់ ឬមិនចុះសម្រុងខ្លះ ដូច្នេះសូម គ្រប់គ្រងពាក្យសំដី និងអាកប្បកិរិយា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការលោកអ្នកនឹងសម្រេចទៅបានដោយជោគជ័យល្អណាស់។ ចំពោះការបណ្តាក់ទុនលើការងារធំតូច នឹងទទួលបានចំណេញច្រើន។ រាសីថ្ងៃនេះនឹងជួយអ្នកបញ្ជៀសផលរំខាន និងបញ្ហាតូចធំដែលនឹងអាចកើតជាយថាហេតុ ប៉ុន្តែសូមកុំព្យាយាមអនុវត្តការងារឲ្យបានអស់ កុំបន្សល់ទុកដល់ថ្ងៃស្អែកឡើយ។ ប្រសិនបើអ្នកមិនពេញចិត្តចំពោះកិច្ចការងារដែលកំពុងប្រតិបត្តិសព្វថ្ងៃ គឺអ្នកអាចប្តូរបាន។ ប្រការសំខាន់ សូមកុំជឿមនុស្សដែលអ្នកទើបស្គាល់ដោយងាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលច្រើនចំពោះការងារដែលមិនតម្រូវឲ្យមានការគិតពិចារណាច្រើន គឺត្រូវការកិច្ចប្រតិបត្តិការតែម្តង ប៉ុន្តែលោកអ្នកមិនអាចយឺតយ៉ាវបាននោះទេ គឺត្រូវបន្ថែមល្បឿនទើបជាការប្រសើរបំផុត។ សូមព្យាយាមកាត់បន្ថយការទទួលខុសត្រូវ ហើយច្រានចោលការងារដែលមិនសក្តិសមនឹងអ្នក។ ក្រៅពីនេះសូមមានចិត្តសណ្តោស និងអត់ធ្មត់អោយបានច្រើន។ ការដើរចេញពេលខ្លះ ជាជម្រើស ដែលអ្នកគួរតែប្រើប្រាស់ក្នុងថ្ងៃនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើការងារគ្រប់យ៉ាងដោយភាពងាយស្រួល ហើយផលប្រយោជន៍ដែលកើតឡើងនឹងមានទំហំយ៉ាងធំផងដែរ។ ថ្ងៃនេះមានអំណោយផលខ្លាំងណាស់ចំពោះអ្នកប្រកបរបរពាណិជ្ជកម្ម ពីព្រោះផលចំណេញនឹងកើនឡើងទ្វេរដង។ ចំណែកដៃគូររបស់អ្នកនឹងជឿទុកចិត្តអ្នកយ៉ាងខ្លាំង។ ជាទូទៅ សូមបដិសេធការវាយតម្លៃកំរិតមុតមាំដាច់អហង្ការ​ បើមិនដូច្នេះលោកអ្នកនឹងខាតបង់លាភ ព្រមទាំងអាចជួបបញ្ហាជំនួសវិញ។ ក្រៅពីនេះ សូមថ្លឹងថ្លែងអោយបានស្មើគ្នារវាងការងារ និងសុភមង្គល ផ្ទាល់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អណាស់ ប៉ុន្តែសូមព្យាយាមធ្វើការទៅតាមគម្រោងផែនការដែលអ្នកបានរៀបចំរួចរាល់។ ការផ្លាស់ប្តូរ ឬទទួលយកការងារថ្មី ហាក់មិនទាន់អានទទួលបានស្ថេរភាព និងជោគជ័យឆ្លងតបទៅនឹងការបោះទុន ឬការប្រឹងប្រែងនោះទេ។ សម្រាប់ទំនាក់ទំនងនៅក្នុងក្រុមការងារ គួរពិនិត្យពិច្ច័យឲ្យបានវែងឆ្ងាយ ប្រយ័ត្នចាញ់បោកគេ។ ក្រៅពីនេះ លោកអ្នកនឹងទទួលបានភាពរីករាយ និងការកោតសរសើរចំពោះសមទ្ធិផលដែលអ្នកសម្រេចបាន។

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ខាល រោង វក ច រាសីឡើងខ្ពស់ត្រដែត។ ការចរចា ឬចុះកិច្ចសន្យា ក្នុងពេលនេះនឹងទទួលបានភាពជោគជ័យ។ លើសពីនេះ មង្គលនឹងកើតឡើងក្នុងទំនាក់ ទំនងនានាផង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner