រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយដីធ្លី និងគោលនយោបាយផ្សេងទៀត ចំពោះប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មកតាំងលំនៅឋានថ្មី ក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើង ថា ការដែលដោះស្រាយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ របស់បងប្អូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយចាំបាច់មួយ សម្រាប់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក ដែលដូនតាបានបន្សល់ទុកកូនខ្មែរយើង ហើយផ្តល់ប្រយោជន៍ ហើយប្រជាពលរដ្ឋបានកម្មសិទ្ធិដីធ្លីស្របច្បាប់ និងអត្ថប្រយោជន៍សង្គមនានាជាច្រើនថែមទៀត។
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។