អគ្គិភ័យនៅបន្ទប់តាំងបង្ហាញម៉ូតូអេឡិចត្រូនិកក្នុងប្រទេសឥណ្ឌា សម្លាប់មនុស្ស ៨នាក់

ញូដេលី៖ នគរបាលឥណ្ឌាបាននិយាយនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា អគ្គិភ័យដែលបានចាប់ផ្តើមនៅបន្ទប់តាំងបង្ហាញម៉ូតូអេឡិចត្រិច ក្នុងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងរបួស ១១ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតពាក់ព័ន្ធនឹងយានជំនិះអគ្គិសនីនៅក្នុងប្រទេស ។

ការកើនឡើងនៃការឆេះម៉ូតូអេឡិចត្រូនិក ( e-scooter) នៅឆ្នាំ២០២២ បានធ្វើឱ្យរដ្ឋាភិបាលឥណ្ឌា មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលចង់លើកកម្ពស់ការប្រើប្រាស់កង់ពីរបែបនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុល។

ការស៊ើបអង្កេតដំបូងបានកំណត់អត្តសញ្ញាណកោសិកាថ្ម និងម៉ូឌុលថ្មដែលមានកំហុស ក្នុងចំណោមមូលហេតុចម្បងៗ។ ប៉ូលិសបាននិយាយថា អគ្គិភ័យចុងក្រោយនេះ បានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ នៅក្នុងបន្ទប់ក្រោមដីរបស់សណ្ឋាគារមួយ ដែលដាក់តាំងបង្ហាញជាមួយនឹងម៉ូតូអេឡិចត្រិចចំនួនពីរគ្រឿងនៅក្នុងទីក្រុង Secunderabad ភាគខាងត្បូង។

ពួកគេបាននិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រងវិញ ហើយការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើម។ អ្នកស្លាប់ភាគច្រើនជាបុគ្គលិកសណ្ឋាគារ ដែលរងនឹងការហុយផ្សែងខ្លាំង៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner