ក្រសួងអប់រំ និងក្រសួងបរិស្ថានចេញសេចក្ដីប្រកាសរួម ស្ដីពីការបញ្ជ្រាបចំណេះដឹង ពីការប្រែប្រួលអាកាសធាតុដល់សិស្សនុសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា ជាមួយនឹងក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសរួមគ្នាមួយស្តីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ។

យោងតាមសេចក្តីប្រកាសនេះបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងផលប៉ះពាល់ដែលបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈការចាត់វិធានការបន្សំ ក៏ដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទាំងក្នុងកម្រិតអន្តរជាតិ និងកម្រិតតំបន់ ព្រះរាជាណាចក្រកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងបានចាត់វិធានការជាបន្តបន្ទាប់ ជាពិសេសការលើកជាគំនិតផ្តួចផ្តើមក្នុងការបង្កើត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» (ASEAN Green Deal) ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដែលនឹង ចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការគ្រប់គ្រងនិងប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច ប្រកបដោយភាពធន់នឹងអាកាសធាតុ។

សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថាលើសពីនេះ ដើម្បីអភិវឌ្ឍធនធានមនុស្សត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយ និងការរៀបចំការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានរួមគ្នាដាក់ ចេញនូវគំនិតផ្តួចផ្ដើមជាយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម (សូមមើលខ្លឹមសារលម្អិតខាងក្រោម) ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner