ឥណ្ឌូណេស៊ី ចាត់វិធានការដើម្បីដោះស្រាយបញ្ហាកាកសំណល់អាហារ

ហ្សាកាតា៖ នៅកន្លែងចាក់សំរាមដែលប្រមូលសំរាមភាគច្រើនក្នុងទីក្រុងហ្សាកាតា គំនរសំរាមអាចឡើងដល់កម្ពស់ ៤០ម៉ែត្រ ឬខ្ពស់ដូចអគារ ១២ ជាន់។ ភាគច្រើននៃវា – ច្រើនជាង ៥០ភាគរយ នៃកាកសំណល់នៅ Bantargebang ដែលជាកន្លែងចាក់សំរាមភាគអាគ្នេយ៍នៃរដ្ឋធានី មានអាហារដែលនៅសល់ នេះបើយោងតាមការស្រាវជ្រាវដោយទីភ្នាក់ងារបរិស្ថានហ្សាកាតា ចេញផ្សាយ នាពេលថ្មីៗនេះ។

ទីក្រុងហ្សាការតាផលិតសំរាមជាង ៧៥០០តោនជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃវាត្រូវបានបញ្ជូនទៅទីភ្នាក់ងារនេះ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែការរកឃើញនៃរបាយការណ៍របស់រដ្ឋាភិបាលថ្មីៗនេះ។

របាយការណ៍របស់ទីភ្នាក់ងារជាតិរៀបចំផែនការអភិវឌ្ឍន៍ជាតិដែលបានពិនិត្យមើលទិន្នន័យដែលមានតម្លៃរយៈពេល ២០ឆ្នាំបានបង្ហាញថា អាហារពី ២៣ ទៅ ៤៨លានតោនត្រូវបានបោះចោលជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ដែលមានន័យថាអាហារពី ១១៥គីឡូក្រាមទៅ ១៨៤គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ កាកសំណល់អាហារធ្វើឱ្យប្រទេសនេះខាតបង់សេដ្ឋកិច្ចចន្លោះពី ១៤ ទៅ ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬរហូតដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌូនេស៊ី។

ទោះបីជាប្រទេសឥណ្ឌូណេស៊ីមានកាកសំណល់អាហារច្រើនក៏ដោយ ភាពក្រិន ស្ថានភាពនៃការលូតលាស់ និងការអភិវឌ្ឍន៍របស់កុមារខ្សោយដោយសារកង្វះអាហារូបត្ថម្ភ និងអនាម័យមិនល្អ គឺជាបញ្ហានៅក្នុងប្រទេស៕ ប្រភពពី CNA, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner