វិភាគ៖ជម្លោះអាមេនី-អាស៊ែបៃហ្សង់ តើរុស្ស៊ីនៅតែអាចជួយរក្សា សន្តិភាព រវាងប្រទេសទាំងពីរបានទេ ក្នុងពេលដែលខ្លួនជាប់ដៃ ប្រយុទ្ធនៅ អ៊ុយក្រែន?

រុស្ស៊ី៖ ការប៉ះទង្គិចគ្នាប្រដាប់អាវុធកាលពីថ្ងៃអង្គារទី១៣ខែ កញ្ញា ឆ្នាំ២០២២រវាងអាមេនី និងអាស៊ែបៃហ្សង់ បានសម្លាប់កងទ័ពទាំង សងខាងយ៉ាងហោចណាស់ ៩៩ នាក់។ ប្រការនេះបាន ធ្វើឱ្យមាន ការព្រួយបារម្ភកាន់តែខ្លាំង ថាជម្លោះចាស់រវាងប្រទេសទាំងពីរ នឹង កក្រើកឡើងវិញ។

ការបាញ់ប្រហារគ្នាដោយកាំភ្លើងធំ និងដ្រូនប្រដាប់អាវុធ បាន ផ្ទុះ ឡើង នៅថ្ងៃចន្ទនិងបានបន្តមកដល់ថ្ងៃពុធនេះទៀត នៅពេល អាស៊ែបៃហ្សង់ បើកវាយប្រហារលើទីតាំងសំខាន់ៗចំនួនបី កន្លែងក្នុង ទឹកដីអាមេនី ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយអាវុធ តាម ព្រំដែន របស់ក្រុងយេរេវ៉ាន។ ជាការអះអាងដែលអាមេនីបាន ច្រាន ចោល ទាំងស្រុង។

ទន្ទឹមនឹងការអំពាវនាវឱ្យមានបទឈប់បាញ់ ភាគីទាំងសងខាង នៃ ជម្លោះ បានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានប្រព្រឹត្តសកម្មភាព បង្ករឿង។ ការប៉ះទង្គិចប្រដាប់អាវុធលើកនេះ ត្រូវបានគេមើល ឃើញថាជាជម្លោះដ៏ធំបំផុត រវាងអាមេនី និងអាស៊ែបៃហ្សង់ រាប់ ចាប់តាំងពីជម្លោះនៅតំបន់ណាហ្គូណូ-ការ៉ាបាក់ (Nagorno-Karabakh) ក្នុងឆ្នាំ ២០២០ ដែលសម្លាប់មនុស្សជាង ៦ ៥០០ នាក់ និងបញ្ចប់ទៅវិញ ក្រោមកិច្ចចរចារបស់រុស្ស៊ី ដែលបញ្ជូនកងទ័ព រក្សាសន្តិភាពជាង ២ ០០០ នាក់ ទៅតំបន់ជម្លោះ ក្រោយការប្រយុទ្ធ គ្នា បានបញ្ចប់។

យ៉ាងណាក៏ដោយ ភាពតានតឹងដ៏ធំចុងក្រោយនេះ មានសំណួរ សំខាន់ មួយចំនួនចោទឡើង។ តើកិច្ចព្រមព្រៀងសន្តិភាពរវាង អាមេនី និងអាស៊ែបៃហ្សង់ ដែលធ្វើឡើងក្រោមការសម្រប សម្រួល របស់រុស្ស៊ី នឹងនៅមានប្រសិទ្ធភាពទៀតទេ? តើរុស្ស៊ីនៅតែអាចជួយ រក្សា សន្តិភាពរវាងប្រទេសទាំងពីរបានទេ ក្នុងពេលដែលខ្លួនជាប់ ដៃប្រយុទ្ធអ៊ុយក្រែន?

ជុំវិញបញ្ហានេះ លោក Yury Ushakov ដែលជាជំនួយការ មេដឹកនាំ រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អះអាងកាលពីថ្ងៃអង្គារថា ក្រុងម៉ូស្គូបាន ធ្វើការជាមួយក្រុងយេរេវ៉ាន និងបាគូ យ៉ាងជិតស្និទ្ធ ហើយរំពឹងថា បទឈប់បាញ់រវាងភាគីទាំងពីរក្រោមការសម្របសម្រួលរបស់ខ្លួន នឹងចូលជាធរមានយ៉ាងពេញលេញ នៅថ្ងៃអង្គារដដែល។

យ៉ាងណាមិញ គេមិនច្បាស់ពីប្រសិទ្ធិភាពបែបណា លើបទឈប់ បាញ់ដែលរុស្ស៊ីអះអាងនោះទេ ខណៈមានសេចក្ដីរាយការណ៍ពី ប្រព័ន្ធ ផ្សព្វផ្សាយអាស៊ែបៃហ្សង់នៅមុននោះថា បទឈប់បាញ់ មួយបានសម្រេចឡើង ប៉ុន្តែត្រូវបរាជ័យទៅវិញនៅប៉ុន្មាន នាទី ក្រោយ មក។ ទោះបីជាបែបនេះក្ដី រុស្ស៊ីបានអំពាវនាវឱ្យប្រទេសអតីត សហភាពសូវៀតទាំង២ ប្រកាន់ខ្ជាប់នូវបទឈប់បាញ់តាមសេចក្ដី ថ្លែងការណ៍ រួមចំនួនបី របស់មេដឹកនាំរុស្ស៊ី អាស៊ែបៃហ្សង់ និងអាមេនី ដែលធ្វើឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០២០ ក៏ដូចជាខែមករា និងវិច្ឆិកា ឆ្នាំ ២០២១។

កាលពីថ្ងៃអង្គារដូចគ្នា អាមេនី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី បានសុំឱ្យ រុស្ស៊ីអនុវត្តសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយ ទៅវិញទៅមក (Treaty on Friendship, Cooperation and Mutual Assistance) ឆ្នាំ ១៩៩៧ ដែលចែងថាប្រទេសទាំង២ នឹងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់គ្នា ទៅវិញ ទៅមក ក្នុងករណីមានការវាយប្រហារពីបរទេស។ លើសពីនេះ អាមេនីក៏អំពាវនាវទៅអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO: អង្គការនេះដឹកនាំដោយរុស្ស៊ី និងមានមុខងារដូច អង្គការណាតូ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការវាយប្រហារលើបូរណភាពទឹកដីអាមេនី ពីអាស៊ែបៃហ្សង់។

ជុំវិញការស្នើសុំនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ មិនបានអត្ថាធិប្បាយអ្វីច្រើននោះទេ ក្រៅពីអះអាងថា លោក ពូទីន កំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីបន្ថយភាពតានតឹងនៃជម្លោះ ចុងក្រោយរវាងអាមេនី និងអាស៊ែបៃហ្សង់។

ក្រៅពីរុស្ស៊ី ប្រទេសជាច្រើនផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងតួកគី ដែលជាសម្ព័ន្ធមិត្តរបស់អាស៊ែប៉ៃហ្សង់ បានអំពាវនាវយ៉ាងយ៉ាងសស្រាក់សស្រាំសុំឱ្យមានការផ្សះផ្សារគ្នា។ ប៉ុន្តែនាពេលកន្លងមក អាមេនី និងអាសែបៃហ្សង់ តែងតែប៉ះទង្គិច គ្នាជារឿយៗ និងមានទ្រង់ទ្រាយតូចៗ បើទោះបីមានកិច្ចព្រមព្រៀង ជាច្រើនរវាងភាគីជម្លោះទាំងពីរ ត្រូវបានសម្រេចឡើងក្ដី។

ការប៉ះទង្គិចប្រដាប់អាវុធចុងក្រោយនេះ ផ្ដល់សញ្ញាថា បទឈប់ បាញ់ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលរុស្ស៊ីជាអ្នកសម្របសម្រប បាន រង្គោះរង្គើខ្លាំង និងគ្មានប្រសិទ្ធភាពមាំទាំ ដើម្បីរក្សាសន្តិភាព ក្នុង តំបន់នោះទេ។ ប៉ុន្តែទន្ទឹមនឹងកង្វង់នេះ សហរដ្ឋអាមេរិកបាន បញ្ចេញនូវទស្សនៈផ្សេងទៀតដែលថា រុស្ស៊ីអាចនឹងគ្មានឆន្ទៈ ក្នុងការផ្សះផ្សាររកសន្តិភាពក្នុងជម្លោះរវាងក្រុងយេរ៉េវែន និងបាគូ ស្របពេលដែលរុស្ស៊ីកំពុងបាក់ទ័ពនៅក្នុងសមរភូមិនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលចាប់ផ្ដើមឡើងត្រឹមតែ២-៣ ថ្ងៃប៉ុណ្ណោះ មុនអាមេនី និងអាស៊ែបៃហ្សង់ ប៉ះទង្គិចគ្នា។

ប្រមុខការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន ថ្លែង កាលពីថ្ងៃអង្គារថា គ្រប់បញ្ហាទាំងអស់សុទ្ធតែជាកង្វល់ របស់ សហរដ្ឋអាមេរិក មិនថារុស្ស៊ីព្យាយាមបង្កើតភាពចម្រូងចម្រាស បន្ថែមរវាងអាមេនី និងអាស៊ែបៃហ្សង់ ឬក៏ការបង្វែរអារម្មណ៍ផ្សេង ទៀត ដើម្បីមិនឱ្យគេផ្តោតលើការបរាជ័យរបស់ខ្លួននៅអ៊ុយក្រែន។ ប៉ុន្តែ លោក ប្ល៊ីងកិន បន្តថា៖ «បើរុស្ស៊ីប្រើឥទ្ធិពលខ្លួនឱ្យមាន ប្រយោជន៍ ពោលគឺការរកដំណោះស្រាយបញ្ចប់អំពើហិង្សា និង ជំរុញឱ្យមានការកសាងសន្តិភាព នោះនឹងក្លាយជារឿងវិជ្ជមាន»។

យ៉ាងណាក៏ដោយ ការប៉ះទង្គិតគ្នានៅថ្ងៃអង្គាររវាងអាមេនី និង អាស៊ែបៃហ្សង់ ត្រូវបានគេមើលឃើញថា អាចជាបញ្ហាជាប់គាំង មួយផ្សេងទៀតសម្រាប់រុស្ស៊ី ក្រៅពី «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅអ៊ុយក្រែន។ អ្នកវិភាគយោធាយល់ឃើញថា ប្រតិបត្តិការ វាយបករបស់អ៊ុយក្រែន គឺជាប្រយោជន៍មួយ សម្រាប់ អាស៊ែបៃហ្សង់ នៅពេលមានការប៉ះទង្គិចជាមួយអាមេនី ដែលជា សម្ព័ន្ធមិត្តរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ ជុំវិញតំបន់ ជម្លោះ ណាហ្គូណូ-ការ៉ាបាក់ កើតមានតាំងពីសហភាពសូវៀត ដួលរំលំ។ ការសម្របសម្រួលរបស់រុស្ស៊ីក្នុងការប៉ះទង្គិចគ្នាឆ្នាំ ២០២០ និងការបញ្ជូនកងទ័ពរក្សាសន្តិភាពបន្ទាប់ពីនោះ បង្ហាញពី តួនាទីរបស់រុស្ស៊ីជាអាជ្ញាកណ្តាលដ៏មានឥទ្ធិពលក្នុងតំបន់កូកាសអស់រយៈពេលរាប់ទសវត្សរ៍កន្លងមក ចាប់តាំងពីជម្លោះទឹកដីរវាងរដ្ឋ អតីត សហភាពសូវៀតទាំង២កើតឡើង។
ប៉ុន្តែសង្រ្គាមឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់តួនាទីដ៏ មាន ឥទ្ធិពលរបស់រុស្ស៊ី ខណៈរុស្ស៊ីព្យាយាមរក្សាតុល្យភាព ទំនាក់ ទំនងទាំងជាមួយអាមេនី និងអាស៊ែបៃហ្សង់។
លោកស្រី Olesya Vartanyan អ្នកវិភាគជាន់ខ្ពស់ពីតំបន់ កូកាសខាងត្បូង សម្រាប់វិទ្យាស្ថានស្រាវជ្រាវវិបត្តិអន្តរជាតិ បាននិយាយថា រុស្ស៊ីមិនអាចសម្របសម្រលរក្សាសន្តិភាព ភាគីជម្លោះ រវាងប្រទេសទាំងពីរឱ្យបានល្អ ដូចពេលមុនផ្ទុះ សង្រ្គាមអ៊ុយក្រែននោះទេ។

ការលើកឡើងបែបនេះ ត្រូវបានអ្នកវិភាគជាច្រើនយល់ស្របតាម ដោយលើកឡើងពីរូបភាព ដែលស្ដែងចេញការប៉ះទង្គិចគ្នាកាល ពីថ្ងៃអង្គារ។

អ្នកជំនាញខ្លះអះអាងថា ភាពតានតឹងថ្មីថ្មោង គឺជាការសាកល្បង ចំពោះរុស្ស៊ី ដែលកំពុងរងការវាយប្រហារ យ៉ាងដំណំពីអ៊ុយក្រែន។ ការណ៍នេះគឺជាឧបសគ្គសម្រាប់ក្រុងម៉ូស្គូ ក្នុងការការពារអាមេនី ហើយផ្ដាច់ខ្លួនចេញពីអាស៊ែប៉ៃហ្សង់ ដែលមិនថ្កោលទោសរុស្ស៊ី ចំពោះ ការឈ្លានពានអ៊ុយក្រែន។

អ្នកជំនាញមួយចំនួនលើកឡើងថា ការប៉ះទង្គិចគ្នាមិនចេះចប់ រវាងអាមេនី និងអាស៊ែបៃហ្សង់ គឺជាភស្តុតាងដែលថា សន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំង២ ក្រោមការសម្របសម្រួល របស់រុស្ស៊ី មិនមានពិតនោះទេ វាមានត្រឹមតែរូបភាពប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Thomas de Waal ដែល ជាអ្នកនិពន្ធសៀវភៅស្តីពីតំបន់ណាហ្គូណូ-ការ៉ាបាក់ យល់ឃើញថា អាស៊ែប៉ៃហ្សង់មានប្រៀបទាំងកម្លាំងយោធា និងនយោបាយ បន្ទាប់ពីជ័យជំនះរបស់ខ្លួនលើអាមេនីក្នុងសង្រ្គាមឆ្នាំ ២០២០។

តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយរុស្ស៊ី អាស៊ែបៃហ្សង់ទទួលបានការគាំទ្រផ្នែកការទូតពីតួកគី និង កំពុងផ្គត់ផ្គង់ហ្គាសដល់សហភាពអឺរ៉ុប ខណៈហ្គាសរុស្ស៊ីជួបសម្ពាធ ក្រោយទណ្ឌកម្មរបស់ប្លុកសេរីមួយនេះ។

លោក de Waal លើកឡើងថា អាស៊ែប៉ៃហ្សង់មិនទាន់ទាញ យកប្រយោជន៍អស់ពីអាមេនី ប៉ុន្តែឥឡូវនេះ តាមរយៈការមាន ប្រៀបទាំងលើផ្នែកការទូត និងកម្លាំងទ័ព អាស៊ែបៃហ្សង់ នឹង ទាញយកប្រយោជន៍ពីអាមេនីវិញ ជាពិសេសតំបន់ជម្លោះ ណាហ្គូណូ-ការ៉ាបាក់ ដែលអន្តរជាតិទទួលស្គាល់ថា ជារបស់ អាស៊ែបៃហ្សង់៕ ដោយ៖ហួន ឌីណា

ads banner