ព្យុះទីហ្វុងដ៏ខ្លាំង ណានម៉ាឌុល នឹងបោកបក់មកលើកោះអូគីណាវ៉ា និង អាម៉ានី របស់ប្រទេសជប៉ុន

តូក្យូ៖ មន្ត្រីអាកាសធាតុជប៉ុនបាននិយាយថា ព្យុះទីហ្វុង ណានម៉ាឌុល (Nanmadol) ដ៏ធំ និងខ្លាំងក្លា ត្រូវបានគេព្យាករណ៍ថា ទៅដល់ខេត្ត អូគីណាវ៉ា (Okinawa) និងតំបន់ អាម៉ានី (Amami) នៃខេត្ត កាហ្គូស៊ីម៉ា (Kagoshima) នៅថ្ងៃសៅរ៍ ហើយព្យុះនេះទំនងជាខិតជិតតំបន់ Kyushu នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

មន្ត្រីទីភ្នាក់ងារឧតុនិយមបាននិយាយថា Nanmadol មានគ្រោះថ្នាក់ខ្លាំងណាស់ ហើយកំពុងជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដែលអាចបង្កឡើងដោយខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

ទីភ្នាក់ងារនេះបាននិយាយថា ព្យុះទីហ្វុងកំពុងធ្វើដំណើរទៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសជប៉ុន ក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោងគិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសុក្រ។

Okinawa និងតំបន់ Amami ត្រូវបានព្យាករណ៍ថា នឹងមានខ្យល់បក់ខ្លាំង។ នៅ Amami ខ្យល់បក់រហូតដល់ ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថា រហូតដល់ថ្ងៃសៅរ៍។ សមុទ្រក៏នឹងមានភាពច្របូកច្របល់ផងដែរនៅជុំវិញភាគខាងត្បូង Kyushu, Okinawa និង Amami ជាមួយនឹងរលកកម្ពស់ ១០ ម៉ែត្រដែលត្រូវបានព្យាករណ៍ទុកនៅថ្ងៃសៅរ៍។

ភ្លៀងធ្លាក់ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់រសៀលថ្ងៃសៅរ៍ អាចឡើងដល់ ១៥០ មិល្លីម៉ែត្រនៅអូគីណាវ៉ា អាម៉ាមី និងភាគខាងត្បូង Kyushu ។ មន្ត្រី ឧតុនិយម កំពុង ជំរុញ ឲ្យ មាន ការ ប្រុង ប្រយ័ត្ន ចំពោះ ខ្យល់ បក់ បោក និង រលក ខ្ពស់ ព្រម ទាំង ការ បាក់ ដី ទឹក ជំនន់ និង ទន្លេឡើងខ្លាំង៕ ប្រភពពី NHK, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner