ព្យុះទីហ្វុងដ៏មានឥទ្ធិពលបង្ខំចិត្តឲ្យមនុស្ស ៤លាននាក់ត្រូវជម្លៀសចេញ នៅភាគនិរតី នៃប្រទេសជប៉ុន

តូក្យូ៖ មនុស្សជាងបួនលាននាក់នៅ Kyushu ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ខណៈដែលព្យុះទីហ្វុងដ៏មានឥទ្ធិពល Nanmadol បានបោកបក់មកលើភាគនិរតីនៃប្រទេសជប៉ុន។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ទូទាំងប្រទេសជប៉ុនក៏បានជូនព័ត៌មានអំពីការបញ្ជាឲ្យជម្លៀស ដែលពួកគេបានចាកចេញ នៅម៉ោង ១១ ព្រឹកថ្ងៃអាទិត្យ ទី១៨ កញ្ញា ២០២២។
ការប្រកាសអាសន្នកម្រិត ៥ ដែលជាកម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានព្រមានអំពីគ្រោះមហន្តរាយរបស់ប្រទេសជប៉ុន ត្រូវបានចេញ ដល់មនុស្សជាង ១១ម៉ឺននាក់ នាក់នៅក្នុងគ្រួសារប្រហែល ៥៥០០០គ្រួសារ ក្នុងខេត្ត Kagoshima និង Miyazaki ។

មនុស្សសរុបជាង ៤,០៣០,០០០ នាក់ក្នុងគ្រួសារប្រហែល ១.៩៤ លានដែលរងផលប៉ះពាល់ដោយការប្រកាសអាសន្នកម្រិត ៤ ត្រូវបានបញ្ជាឱ្យជម្លៀស នៅតំបន់ជាច្រើននៃ Kyushu ៕ ប្រភពពី NHK , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner