មជ្ឈមណ្ឌលបុប្ផាណារៀបចំការបញ្ចាំងភាពយន្ដពិសេស ក្នុងអំឡុង នៃ ការប្រកាសសាលដីកា ០០២/២ ប្រឆាំងនឹងលោក ខៀវ សំផន
ភ្នំពេញ៖មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានបង្កើត កម្មវិធី បញ្ចាំងភាពយន្ដពិសេសមួយ មុនពេលដែលតុលាការ កំពូល នៃសាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលដីកា ០០២/២ ប្រឆាំងនឹង លោក ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
តាមកម្មវិធីក្នុងរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង ១៨:៣០តទៅ មជ្ឈមណ្ឌលបុប្ផាណា នឹង បញ្ចាំងភាពយន្ដឯកសារដែលពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនៃកម្ពុជាប្រជាធិតេយ្យ។ គោលបំណងនៃការបញ្ចាំងភាពយន្ដទាំងអស់នេះ គឺដើម្បីជាជំនួយដល់ការសិក្សា និងស្វែងយល់បន្ថែម ស្ដីពី ប្រវត្តិសាស្រ្ដ នៃរបបខ្មែរក្រហម។
កាលវិភាគនៃការបញ្ចាំងភាពយន្ដទាំងនោះរួមមាន៖
ថ្ងៃទី១៩ កញ្ញា៖ «សមមិត្តឌុច៖ សូមស្វាគមន៍ការមកដល់ឋាននរក» ដឹកនាំដោយ ម៉ាបិន អេដ្រៀន។ថ្ងៃទី២០ កញ្ញា៖ «ឆ្នាំសូន្យ៖ មរណភាព ដ៏ស្ងៀមស្ងាត់នៃប្រទេសកម្ពុជា» ដឹកនាំដោយ មុនរ៉ូ ដាវិឌ។ថ្ងៃទី២១ កញ្ញា៖ «កង្វះរូបភាព» ដឹកនាំដោយ រិទ្ធី ប៉ាន់
ថ្ងៃទី២២ កញ្ញា៖ «ខ្មែរក្រហម, សំណួរយុត្ដិធម៌ដ៏សាមញ្ញ» ដោយ Lainé Rémi និង Reynaud Jean។ថ្ងៃទី២៣ កញ្ញា៖ «មន្ទីរ ស.២១៖ ម៉ាស៊ីនពិឃាតខ្មែរក្រហម» ដោយ រិទ្ធី ប៉ាន់។
ភាពយន្ដឯកសារទី១គឺ «សមមិត្តឌុច៖ សូមស្វាគមន៍ការមក ដល់ ឋាននរក» ដែល រៀបរាប់ពីជីវិតរបស់ឌុចតាំងពីកុមារភាព រហូត ដល់ពេលដែលគាត់ត្រូវបង្ហាញខ្លួនមុខតុលាការអន្ដរជាតិនាឆ្នាំ ២០០៩។ កុននេះចង់ស្វែងរកពីហេតុផលដែលជំរុញឲ្យយុវជនពូកែ និងឧស្សាហ៍ព្យាយាមមួយរូបនេះ បានក្លាយទៅជាឃាតកដ៏សាហាវ ព្រៃផ្សៃក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
ភាពយន្ដឯកសារទី២គឺ «ឆ្នាំសូន្យ៖ មរណភាពដ៏ស្ងៀមស្ងាត់នៃ ប្រទេសកម្ពុជា» ផលិតនៅឆ្នាំ ១៩៧៩ ជាភាសាអង់គ្លេស។ ស្នាដៃមួយនេះនិយាយពីហេតុការណ៍ភ័យរន្ធត់ដែលកើតក្នុងរបបប៉ុលពត និងបានបង្ហាញឱ្យឃើញពីមូលហេតុនយោបាយដែល រដ្ឋាភិបាលបស្ចិមប្រទេសមិនបានជួយជំនួយមនុស្សធម៌ទៅដល់ជនជាតិកម្ពុជាដែលកំពុងជួបនឹងសេចក្ដីស្លាប់ និងគ្រោះទុរ្ភិក្ស។
ភាពយន្តទី៣ មានចំណងជើងថា «កង្វះរូបភាព» ជាស្នាដៃរបស់ លោក រិទ្ធី ប៉ាន់ ផលិតក្នុងឆ្នាំ ២០១៣ ដែលបានដំណាលពី កុមារភាព របស់លោកក្នុងវ័យ១៣ឆ្នាំ ដែលចងចាំពីពេលដែលគ្រួសារ របស់លោកត្រូវបានខ្មែរក្រហមបំបែកជាបន្ដបន្ទាប់។
ភាពយន្ដឯកសារទី៤ ក្រោមចំណងជេីងថា «ខ្មែរក្រហម សំណួរ យុត្តិធម៌ ដ៏សាមញ្ញ» ផលិតឆ្នាំ ២០១១ ដែលជាភាពយន្ដឯកសារ មិនធ្លាប់មានពីមុនមក បានរៀបរាប់ពីការស៊េីបអង្កេតដែលដឹកនាំ ដោយតុលាការអន្ដរជាតិ។
ភាពយន្ដទី៥ រឿង «មន្ទីរ ស.២១៖ ម៉ាស៊ីនពិឃាតខ្មែរក្រហម» ជាភាពយន្ដឯកសារដែលផលិតដោយលោក រិទ្ធី ប៉ាន់ ផលិតឆ្នាំ ២០០២។ នៅក្នុងភាពយន្តនេះ លោក រិទ្ធី ប៉ាន់ បានយកអ្នករ ស់រានមនជីវិតពីរបបខ្មែរក្រហម និងអតីតសមាជិកនៃខ្មែរក្រហម មកជួបគ្នានៅក្នុងអតីតមន្ទីរសន្ដិសុខ ស២១។
លោក ជា សុភាព ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានថ្លែងឲ្យដឹងនៅអាទិត្យ ទី១៨ ខែកញ្ញាថា ឆ្លៀតក្នុងឱកាស ដែលសាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហមប្រកាសសាលក្រម ០០២/២ នេះ ការបញ្ចាំងពិសេសរបស់បុប្ផាណា នឹងផ្ដល់ជាធនធាន មួយបម្រើជនានុជនក្នុងការរំឭក និងចងចាំនូវប្រវត្តិសាស្រ្ដនៃ របប ខ្មែរក្រហមជាពិសេសយុវជនខ្មែរក្នុងការបង្កើនការស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះ។
មួយវិញទៀត លោកបញ្ជាក់ផងដែរថា «រឿងទាំងអស់នេះ មានតម្លៃ ជាសកល» សម្រាប់ប្រជាជនទូទៅ មិនថាជនជនខ្មែរ ព្រោះជា ឯកសារដែលឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងក្ នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ ម្យ៉ាងទៀត ខ្សែភាពយន្ដឯកសារ ទាំងប្រាំនេះ ជាភស្ដុតាងមួយសម្រាប់យុវជនជំនាន់ក្រោយ ជា ពិសេសអ្នកដែលចង់សិក្សាស្វែងយល់ពីរបបមួយនេះ។
ពេលដែលតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនឹងបិទក្រោយការបញ្ចប់សំណុំរឿង ០០២/២ នេះ លោក សុភាព បន្ដថា យុវជនខ្មែរ បញ្ញាវ័ន្ដខ្មែរ គួរតែបន្ដការសិក្សាស្រាវជ្រាវពីរបបខ្មែរក្រហម និង អាចប្រើទម្រង់សិល្បៈដើម្បីផ្សព្វផ្សាយស្នាដៃរបស់ពួកគេ ដូចអ្វីដែល បរទេសបានផលិត។
ជាក់ស្ដែងក្រៅពីផលិតជាខ្សែភាពយន្ដឯកសារ យុវជនអាចបង្កើត អ្វីៗផ្សេងទៀតក៏បាន ឱ្យតែអាចបម្រើដល់សាធារណជន គ្រាន់តែ ខ្សែភាពយន្ដ ជាឧបករណ៍មួយ អនុញ្ញាត្តឱ្យទស្សនិកជនងាយ យល់។ ប៉ុន្ដែ លោកក៏សង្កត់ធ្ងន់ដែរថា ការផលិតភាពយន្ដឯកសារ គួរតែដើរទទឹមគ្នាជាមួយ នឹងការស្រាវជ្រាវច្បាស់លាស់៕
ដោយ៖វ័ន្ត ច័ន្ទមករា


