រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៧-១៨ខែកញ្ញាឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបានលុងបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់នៅក្រុងបានលុង បានជាច្រេីនកននលែង

រតនគិរី ៖ ជាលទ្ធផលនៃប្រតិបត្តិការខាងលើកម្លាំងជំនាញបានធ្វេីកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្ម ឆ្នោត ឡូតូអេឡិចត្រូនិច ជល់មាន់ អនឡាញ និងភ្នាល់បាល់ អនឡាញបានចំនួន ៩ទីតាំង ក្នុងនោះ ទីតាំង ភ្នាល់អនឡាញចំនួន ២ទីតាំងនិងធ្វេីកិច្ចសន្យាអប់រំឱ្យបញ្ឃប់។

សូមបញ្ជាក់ថា៖អនុវត្តតាមបទបញ្ញាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋបាលខេត្តរតនគីរីដែលមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់បទបញ្ញាយ៉ាងមុឺងម៉ាត់ដល់រដ្ឋបាលក្រុង ស្រុកទាំង ៩និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើប្រតិបត្តិការទប់ស្កាត់និងបង្រ្កាប ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តរតនគិរី ដោយចាប់ពីពេលនេះតទៅនៅមូលដ្ឋានភូមិឃុំសង្កាត់ ក្រុង ស្រុកទាំងអស់ក្នុងខេត្តមិនត្រូវឱ្យមានល្បែងសុីសងខុសច្បាប់នោះទេ ។

ហើយបើមូលដ្ឋានណាបណ្តែតបណ្តាយឱ្យមាន ល្បែងសុីសងខុសច្បាប់ មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ ពោលគឺ ប្រឈមនឹងការដកហូតមុខតំណែងតែម្តង៕ដោយ គតិ យុត្ត

ads banner