ថៃបន្តមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត

បាងកក៖ ប្រទេសថៃបន្តមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ នេះបើតាមការក្រសួងសុខាភិបាលប្រកាស នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលថៃបានឲ្យដឹងទៀតថា ក្នុងពេលដូចគ្នានោះ មានអ្នកឆ្លងកូវីដ១៩ ថ្មីៗ ចំនួន៤៧៧នាក់ទៀតដែរ ប៉ុន្តែ ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន ១១៧០នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ចាប់តាំងមានកូវីដ១៩ដំបូង ក្នុងប្រទេស កាលពីដើមឆ្នាំ២០២០មក ថៃមានករណីកូវីដ១៩ សរុប កើនដល់ ៤,៦៧៣,៣៨៧ ហើយ អ្នកជាសះស្បើយវិញ មាន៤,៦៣១,៥៣៥ ហើយដែរ។ រីឯមនុស្សស្លាប់សរុប ដោយសារកូវីដ១៩ កើនដល់ចំនួន ៣២៦២៩នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕ ប្រភពពី The Nation , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner