មន្ត្រីពាណិជ្ជកម្មហុងកុងវាយតំលៃខ្ពស់ចំពោះការវិនិយោគផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក Algernon YAU (អាជឺណិន យ៉ាវ) ដែលជាលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុងបានមកទស្សនកិច្ចក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ រួមទាំងធ្វើទស្សនកិច្ចមកកាន់គម្រោង Urban Village & Factory Phnom Penh ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ។ វិស័យអចលនទ្រព្យកំពុងរីកចំរើននៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញដែលជាកន្លែងប្រមូលផ្តុំមនុស្សរស់នៅ និងធ្វើពាណិជ្ជកម្ម។

បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដែលពួកគាត់ត្រូវការតំរូវការផ្ទះសម្បែងជាជំរកដ៏ចាំបាច់។ បន្ថែមពីលើនេះ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងវិនិយោគបរទេស ចាប់តាំងពីខែមករាដល់ខែសីហាឆ្នាំ២០២២នេះ មានចំនួន១២៣គម្រោង ប្រមាណជា ៣,៣ពាន់លានដុល្លារ។គម្រោងទាំងនោះរួមមានផលិតផលសម្លៀកបំពាក់, ស្បែកជើង, ប្លាស្ទិក និងផលិតផលចំណីអាហារផងដែរ។ ទាំងអស់នេះបានបញ្ជាក់ថា កម្ពុជាជាប្រទេសអំណោយផលក្នុងការវិនិយោគនានា។

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ងាកមករស់នៅក្នុងខុនដូ ដែលជាការរស់នៅក្នុងសម័យថ្មីមានការរចនាប្រកបដោយភាពឆ្លាតវៃ ហើយគម្រោង Urban Village គឺជាគម្រោងខុនដូហុងកុងធំជាងគេនៅកម្ពុជា ដែលផ្តល់ជូនការរស់នៅដែលល្អឥតខ្ចោះសម្រាប់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយក្នុងពេលជាមួយគ្នានេះ ពួកគេក៏អាចរីករាយជាមួយការកម្សាន្ត និងការសម្រាកលំលែនៅពេលទំនេរនៅខាងក្រៅខុនដូផងដែរ។

លោកបណ្ឌិតប៊ែន លី (Ben Li) អគ្គនាយក និងស្ថាបនិកគម្រោង Urban Village & Factory Phnom Penh បានលើកឡើងថា បើសិនជាយើងក្រលេកទៅមើលសេដ្ឋកិច្ចកម្ពុជា បើទោះបីជានៅក្នុងកំឡុងពេលកូវីតក៏ដោយ យើងឃើញថា កម្ពុជានៅតែមានកំណើនកើន៤%នៃ GDP ហើយនេះគឺជាសេដ្ឋកិច្ចដ៏រឹងមាំមួយ។

កម្ពុជាជាប្រទេសសមាជិកអាស៊ានមួយដែលតែងតែផ្អែកចំម្បងទៅលើការជួល ដូចដែលបានដឹងអញ្ចឹងយើងអាចទទួលបានពី ៦% ទៅ ៨% នៃការជួលត្រឡប់មកវិញជារៀងរាល់ឆ្នាំនៅក្នុងក្រុងភ្នំពេញ ដូច្នេះហើយការវិនិយោគទៅលើអចលនទ្រព្យនៅកម្ពុជាគឺជាជម្រើសដ៏ល្អមួយ។

គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១,៦០៣ អគារ និងបានពិនិត្យលើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ១,០៥០គម្រោង លើផ្ទៃក្រឡាជាង ៤,៦៣លានម៉ែត្រក្រឡា ក្នុងទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន ១,៦០៣អគារ និងសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង។

រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២១-២០២៣ ក្នុងនោះ គម្រោងសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួន ១៤២គម្រោង, គម្រោងសកម្មភាពរបស់រដ្ឋបាលខណ្ឌ-សង្កាត់ចំនួន ៤២៣គម្រោង និងគម្រោងសកម្មភាពរបស់មន្ទីរ-អង្គភាព ចំនួន ១០៩គម្រោង ។

បន្ថែមពីលើនេះ លោកស្រី Catherine Chan (ខាថឺរីន ចាន់) ស្ថាបនិក និងនាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh មានប្រសាសន៍ថា មានឱកាសជាច្រើននៅកម្ពុជា ដូច្នេះហើយក្នុងនាមយើងជាប្រធាន និងស្ថាបនិករបស់សមាគមនពាណិជ្ជកម្មកម្ពុជា-ចិន ពួកយើងនឹងជួយដល់ជនជាតិចិន និង ហុងកុងមកវិនិយោគនៅកម្ពុជា ដើម្បីផ្ដល់ឱកាសបន្ថែមទៀតសម្រាប់ពួកគេ ហើយនេះក៏ជាឱកាសសម្រាប់ពូកយើងផងដែរ យើងពិតជាសប្បាយចិត្តណាស់ ដែលយើងអាចផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលហុងកុង វិនិយោគិន ក៏ដូចជាអ្នកជំនួយកម្ពុជាផងដែរ។

ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) លោកបណ្ឌិត Choi (ឆយ) លើកឡើងថា វិនិយោគិនហុងកុងទទួលបានផលប្រយោជន៍មួយចំនួន នៃការធ្វើអាជីវកម្មនៅកម្ពុជា គឺពួកគាត់មិនមានបញ្ហាប្រឈមទៅលើអត្រាប្តូរប្រាក់ ដែលកម្ពុជាចាយជាប្រាក់ដុល្លារ ក្នុងការវិនិយោគ រួមទាំង សមាជិក សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន ដែលជាកន្លែងបង្កើត network ចែករំលែកបទពិសោធន៍ការងារ អាជីវកម្ម ក្នុងចំណោមសមាជិក ដែលជួយសម្រួលដល់ប្រជាជនហុងកុង វិនិយោគក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្ពុជានៅតែមានការលើកទឹកចិត្តវិនិយោគមានភាពទាក់ទាញ គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់់គ្រាន់ (QIP) មានសិទ្ធិទទួលបានការលើកទឹកចិត្តជាច្រើនដូចជា៖
• ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៩ឆ្នាំ ឬរំលោះពិសេស
• ការលើកលែងពន្ធលើការនាំចេញ
• ការលើកលែងពន្ធទាំងស្រុងលើការនាំចូល (សម្ភារៈសំណង់ សម្ភារៈផ្សេងៗ ធាតុចូលផលិតកម្ម)
• ការលើកលែងពន្ធសម្រាប់ធាតុចូលផលិតកម្មក្នុងស្រុក
• ការកាត់ពន្ធ ១៥០% សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការច្នៃប្រឌិត, ការបណ្តុះបណ្តាល, សេវាកម្ម និងបរិក្ខារនានាដើម្បីសុខុមាលភាពបុគ្គលិក & សេវាកម្មការដំឡើងសមត្ថភាពគ្រឿងម៉ាស៊ីន៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner