សេដ្ឋកិច្ចរុស្ស៊ីមិនអាចវិលមកភាពដើម ដូចមុនសង្រ្គាមនៅអ៊ុយក្រែន រហូតដល់២០៣០
រុស្ស៊ី៖សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីទំនងជាមិនអាចវិលត្រលប់ ទៅ ដល់ កម្រិតមុនសង្គ្រាមទេ ពោលគឺរហូតដល់ដំណាច់ឆ្នាំ២០៣០ ទើបអាចត្រឡប់ដូចដើម។ នេះបើតាមរបាយការណ៍របស់ភ្នាក់ងារ វាយតម្លៃអឺរ៉ុប Scope Ratings ដោយបានបញ្ជាក់ទៀតថា សង្រ្គាម អ៊ុយក្រែន និងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងធ្វើឱ្យឱនភាព សេដ្ឋកិច្ច សម្រាប់រយៈពេលវែងកាន់តែអាក្រក់ទៅៗ។
នៅចុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី មានប្រហែល ៨ភាគរយ ពោលគឺស្ថិតនៅក្រោមអត្រាក្នុង ឆ្នាំ ២០២១កន្លងទៅ។នេះបើយោងតាមការព្យាករណ៍របស់អ្នកឃ្លាំ មើលចំណាត់ថ្នាក់ឥណទាន។
យោងតាមរបាយការណ៍ស្ថិតិសហព័ន្ធ (Rosstat) សេដ្ឋកិច្ចរុស្ស៊ី បាន កើនឡើង ៤.៧ភាគរយ ក្នុងឆ្នាំ២០២១។
ភ្នាក់ងារវាយតម្លៃអឺរ៉ុប បានវាយតម្លៃថា បន្ទាប់ពីឆ្នាំ២០២៣ទៅ កំណើនសេដ្ឋកិច្ចនៃអតីតសហភាពសូវៀតនេះ នឹងធ្លាក់ចុះដល់ ១ភាគរយ ឬ១.៥ភាគរយខណៈដែលមួយឆ្នាំមុនសង្រ្គាម កំណើន សេដ្ឋកិច្ចរបស់រុស្ស៊ីមានកំណើនពី ១.៥ភាគរយ ទៅ២ភាគរយ។
លោក Levon Kameryan អ្នកវិភាគប្រចាំ Scope Ratings បាននិយាយថា៖ «រដ្ឋាភិបាលរុស្ស៊ីដោយមានជំនួយរបស់ធនាគារ នៃប្រទេសរុស្ស៊ី បានប្រើប្រាស់ប្រាក់ចំណូលពីការនាំចេញនា ពេល កន្លងទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចក្នុងស្រុក ក្នុងពេលមានសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីលោក ខាងលិច ប៉ុន្តែសម្រាប់ទស្សនវិស័យរយៈពេលវែង សេដ្ឋកិច្ចរុស្ស៊ីនឹង កាន់តែអាក្រក់ទៅៗ។»
លំហូរចេញនៃមូលធន ភាពមានកម្រិតក្នុងប្រើប្រាស់បច្ចេកវិទ្យា លោកខាងលិចនិងនិន្នាការប្រជាសាស្រ្តអវិជ្ជមាននឹងបន្តរារាំងកំណើនសេដ្ឋកិច្ច ដែលក្នុងនោះក៏មានផ្សំដោយឥទ្ធិពលនៃសង្រ្គាម និងការដាក់ទណ្ឌកម្ម។ នេះបើយោងតាមរបាយការណ៍ដដែល។
របាយការណ៍វាយតម្លៃរបស់អឺរ៉ុបបានរកឃើញទៀតថាមូលធនឯកជន ដែលមានទំហំប្រមាណ ៦៤.២ប៊ីលានដុល្លារ បានហូរចេញពី ប្រទេស រុស្ស៊ីនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២កន្លងទៅនេះ ពោល គឺទំហំនេះធំជាង ៤ដងធៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ ចំណែកវិស័យឯកជននឹងដកដើមទុនកាន់តែច្រើនពីរុស្ស៊ីនៅឆ្នាំ២០២២ ដែលច្រើនជាងទំហំមូលធនត្រូវបានដកចេញអំឡុងពេល រុស្ស៊ីវាយយកតំបន់គ្រីមៀ (Crimea) កាលពីឆ្នាំ២០១៤ ដែលពេលនោះមានទំហំជាង ១៥១ប៊ីលានដុល្លារប៉ុណ្ណោះ។
ប្រឈមមុខនឹងបញ្ហានេះ និងដោយសារតែត្រូវបន្តឈ្លាន ពាន អ៊ុយក្រែន រុស្ស៊ីរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហាក់ ដូចជាកំពុងលើកកម្ពស់ផលិតកម្មឧស្សាហកម្មរបស់រុស្ស៊ី ពោលគឺវាបានជួយសេដ្ឋកិច្ចរុស្ស៊ីឱ្យដំណើរការផ្ទុយពីការព្យាករណ៍អាក្រក់ៗជាច្រើន ក្នុងពេលរុស្ស៊ីកំពុងជាប់ទណ្ឌកម្ម។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៥ ខែកញ្ញា។
Bloomberg បានផ្សាយថា ផលិតកម្ម «ទំនិញដែកសម្រេច» ក្រៅពីរបស់របរដូចជា កាំបិត គ្រាប់បែក និងប្រភេទគ្រាប់រំសេវ ផ្សេងៗ បានកើនឡើងជិត៣០ភាគរយ នៅក្នុងខែកក្កដា ធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ បើទោះជាមានការធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងខែឧសភា២០២២។
នៅក្នុងឧស្សាហកម្មប្រភេទដាច់ដោយឡែក ក្នុងផ្នែកយានជំនិះ និងឧបករណ៍ផ្សេងទៀត ដូចជា កង់និងផលិតផលស្រដៀងគ្នា រាប់បញ្ចូលទាំងនាវា យន្តហោះ និងគ្រឿងសព្វាវុធ ក៏ស្ថិតក្នុង ចំណោមផលិតផលដែលមានកំណើនខ្លាំងដែរ នាមួយរយៈ ចុងក្រោយនេះ៕
ដោយ៖យ៉ាន អាន
ប្រភព៖ www.euronews.com