តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ជនសង្ស័យសមគំនិតក្នុងអំពើ ធាក់ប្លន់យកម៉ូតូ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យពីនាក់ បានសមគំនិតក្នុងអំពើរ ធាក់ប្លន់យកម៉ូតូនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” សមគំនិតក្នុងអំពើរលួចមានស្ថានទម្ងន់ទោស ” តាមមាត្រា២៩ និងមាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

ដែលប្រព្រឹត្តនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី នៅចំណុចផ្លូវលេខ២១ មុខហាងលីហួរអយស្ទ័រ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះសេង សារ៉ុម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកហាងម៉ាស្សា ។

ជនត្រូវចោទទី១ឈ្មោះ មឿន វិចិត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ គី ឃៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងទុយោទឹក ។

បើតាមនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងដូចខាងលេីតែម្នាក់ឯងចេញពីកន្លែងធ្វេីការនៅហាងម៉ាស្សាផ្លូវលេខ២១ក្នុងគោលបំណងទៅផ្ទះជួលរបស់ខ្លួននៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះជិះដល់ចំណុចកេីតហេតុខាងលេីជនរងគ្រោះបានឈប់យកអយស្ទ័នៅហាងលីហួរលក់អយស្ទ័រ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ដោយកាន់ដាវមកគំរាមកាប់ជនរងគ្រោះប្លន់យកម៉ូតូរួចជិះគេចខ្លួនបាត់។ ហេីយនៅក្នុងកែបម៉ូតូនោះមានទូរសព្ទដៃចំនួន៣គ្រឿង ខ្សែក១ខ្សែ លុយដុល្លាចំនួន ៥០០ដុល្លារ ។

បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅដេីម្បីជួយធ្វេីការស្រាវជ្រាវក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ សហការជាមួយកម្លាំងនគរបាលស្រុកស្អាងបានធ្វេីការស្រាវជ្រាវតារយ:ប្រព័ន្ធ GPS ដែលភ្ជាប់ជាមួយម៉ូតូ ក៏បានរកឃេីញម៉ូតូរបស់ជនរងគ្រោះនៅផ្ទះរបស់ជនសង្ស័យឈ្មោះហួត ហៀប ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ហេីយយេីងបានធ្វេីការឃាត់មុខសញ្ញាពាក់ព័ន្ធបានចំនួន២នាក់រួមទាំងវត្ថុតាងយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវរកមុខសញ្ញាដៃដល់ដេីម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner