អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak មិនបានទទួលការព្យាបាល ពិសេសណាមួយទេ

ម៉ាឡេស៊ី៖ លោក Najib Razak ដែលអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមិនបានទទួលការព្យាបាលពិសេសណាមួយ ឬក៏ការជ្រៀតជ្រែកចំពោះ ការសម្រាកមន្ទីរពេទ្យរបស់លោកនោះទេ។ នេះបើតាមការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី នាថ្ងៃទី២១ ខែកញ្ញា ខណៈដែលអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ត្រូវបញ្ជូនទៅ មន្ទីរពេទ្យ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បានលើកឡើងថាក្រសួងសុខាភិបាលបានបំពេញការងារប្រកដោយវិជ្ជាជីវៈស្របតាមនីតិវិធី និងការណែនាំ ដែលមានស្រាប់គ្រប់ពេល វេលា។ លោក Khairy បន្ថែមថា ការពន្យារពេលដំណើរការរឿង ក្តីពុករលួយរបស់លោក ណាជីប រ៉ាហ្សាក់ បានធ្វើឡើង ដើម្បី អនុញ្ញាតឲ្យ លោក ណាជីប អាចស្វែងរកការពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យ។

នាយកដ្ឋានពន្ធនាគារម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែ កញ្ញាថា លោក ណាជីប ដែលកាលពីខែមុនចាប់ផ្តើមអនុវត្តទោស ជាប់ពន្ធនាគារក្នុងបទពុករលួយ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ Cheras Rehabilitation Hospital (HRC) ក្នុងទីក្រុងកូឡាឡាំពួរ ហើយបច្ចុប្បន្នកំពុងសម្រាកនៅទីនោះ។

នាយកដ្ឋានពន្ធនាគារបន្ថែមថា ដំបូងឡើយអតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីរូបនេះ បានទទួលការព្យាបាល និងធ្វើតេស្តជាបន្ត បន្ទាប់នៅពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យកូឡាឡាំពួរ (HKL) ក្រោយមកទើបមានការបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ Cheras Rehabilitation Hospital (HRC) សម្រាប់ការព្យាបាលបន្ត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ ទី២១ ខែកញ្ញាថា “យើងបាន ធ្វើដូច្នេះ ដើម្បីកុំឱ្យមានជម្លោះពីភាគីណាមួយ ជាពិសេសពីគ្រួសា ររបស់គាត់ ដែលថាគ្មានការព្យាបាលណាមួយត្រូវបានយល់ ព្រម ចំពោះគាត់។”

លោក Khairy ក៏បានលើកឡើងដែរថា អ្នកឯកទេសផ្នែក វេជ្ជសាស្រ្ត នឹងធ្វើសន្និសីទមួយ ជាមួយលោក ណាជីប និង គ្រួសាររបស់លោក ដើម្បីជូនដំណឹងដល់ពួកគេអំពីស្ថានភាពសុខភាព និងផែនការ ព្យាបាល របស់គាត់។ លោកបញ្ជាក់ថា “ខ្ញុំយល់ថាបន្ទាប់ពីសន្និសីទ រួចរាល់ហើយ លោក ណាជីប នឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារ Kajang ភ្លាមៗ ពោលគឺ នៅពេលដែលអ្នកឯកទេសអនុញ្ញាត ផ្នែកវេជ្ជសាស្រ្តសម្រាប់គាត់។”

នាយកដ្ឋានពន្ធនាគារធ្លាប់បានលើកឡើងថា តុលាការជាន់ខ្ពស់ ទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី១២ ខែកញ្ញា បានបញ្ជាឱ្យនាំលោក ណាជីប ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព បន្ទាប់ពីទទួលបាន ដំណឹងអំពីបញ្ហាសុខភាព ដែលលោកកំពុងប្រឈមមុខ។

សូមជម្រាបជូនថា លោក ណា ជីប ត្រូវអនុវត្តទោសនៅពន្ធនាគារ Kajang ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ពោលគឺភ្លាមៗ បន្ទាប់ពី តុលាការ សហព័ន្ធបានច្រានចោលបណ្តឹងសាទុក្ខរបស់គាត់ ដើម្បីលុប ចោលការជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ និងការពិន័យជាប្រាក់ ៤៦លានដុល្លារអាមេរិក។ លោក ណា ជីប ត្រូវបានរង បទចោទ ប្រកាន់ ចំនួន ៧ករណីទាក់ទងនឹងអំពើពុករលួយនៅក្នុងសំណុំ រឿងលួចបន្លំ កេងលុយរដ្ឋចេញពីមូលនិធិអភិវឌ្ឍន៍ Malaysia Development Berhad ដែលមានទំហំទឹកប្រាក់មួយ ពាន់ លាន ដុល្លារសហរដ្ឋអាមេរិក(1MDB)៕ ដោយ៖ CPA / យ៉ាន អាន

ads banner