ម៉ាឡេស៊ីសង្គ្រោះមនុស្ស១៥នាក់ ពាក់ព័ន្ធករណីឧក្រិដ្ឋកម្មអ៊ីនធឺណេតក្នុងប្រទេសកម្ពុជា
ម៉ាឡេស៊ី៖ សារព័ត៌មានCNA ផ្សាយថា ក្រសួងការបរទេស ម៉ាឡេស៊ី បានអះអាងថា អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះជនរងគ្រោះចំនួន ១៥ នាក់ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាម អ៊ីនធឺណិត នៅកម្ពុជា។ រដ្ឋាភិបាលម៉ាឡេស៊ី ប្ដេជ្ញាថានឹងបង្កើនកិច្ចខិតខំ ប្រឹងប្រែង ដើម្បី ជួយពលរដ្ឋរបស់ខ្លួនរាប់រយនាក់ ដែលជាប់ ជួបបញ្ហាស្រដៀងគ្នានេះនៅទូទាំងអាស៊ីអាគ្នេយ៍។
ជនរងគ្រោះ ទាំង១៥នាក់ បានទៅដល់ទីក្រុងគូឡាឡាំពួរនៅថ្ងៃអង្គារ ២០ខែកញ្ញាឆ្នាំ២០២២។ បន្ទាប់ពីអាជ្ញាធរកម្ពុជា បានបើក យុទ្ធនាការ ទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម តាម ប្រព័ន្ធអ៊ីនធឺណិត ល្បែងស៊ីសងខុសច្បាប់នៅ ទូទាំង ប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ក្រសួង ការបរទេស របស់ប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួនបានទទួល របាយការណ៍ ចំនួន ៣០១ ពីមនុស្សដែលជាប់គាំង ដោយបណ្តាញបោកប្រាស់ថា នឹងមានការងារធ្វើនៅក្នុងប្រទេសកម្ពុជា នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ ។
ជនរងគ្រោះ ត្រូវបានបោកបញ្ឆោតចូលមកប្រទេសកម្ពុជា ដោយ ការសន្យានៃការងារដែលមានប្រាក់ខែខ្ពស់នៅក្នុងកាស៊ីណូ និង សណ្ឋាគារ ប៉ុន្តែត្រូវបានបង្ខំឱ្យរស់នៅក្នុងបរិវេណកន្លែងបិទជិត និងបង្ខំឱ្យបោកប្រាស់អ្នកប្រើប្រាស់ អ្នកប្រើអនឡាញក្រោម ល្បិច ស្នេហាអ៊ីនធឺណិត និងគម្រោងរូបិយប័ណ្ណគ្រីបតូ។
អាជ្ញាធរកម្ពុជាបាននិយាយថា ពួកគេបានរកឃើញភ័ស្តុតាង នៃល្បែងស៊ីសងខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ និង ការធ្វើទារុណកម្ម ពេស្យាចារ ការកាន់កាប់អាវុធខុសច្បាប់ ការ លាងលុយកខ្វក់ និងការជួញដូរមនុស្សជាដើម៕ ដោយ៖ វណ្ណ ស័ក្តិ