ហោរាសាស្រ្តប្រចាំថ្ងៃ សុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងជំនួញជួញដូររបស់អ្នកនឹងទទួលបានទិន្នផលដ៏ល្អប្រសើរណាស់។ ក្រៅពីនេះសូមកុំមានការភ័យខ្លាច ទោះបីជាគូប្រជែងធំរបស់អ្នកក្តី ព្រោះលោកអ្នកមានមនុស្សប្រុសស្រីនៅជុំវិញខ្លួនចាំផ្តល់ការគាំទ្រ។ បើទោះបីមានបញ្ហាតិចតួច សូមកុំបាត់បង់ជំនឿចិត្តលើខ្លួនឯង។ ក្រៅពីនេះ សូមលោកអ្នកចូល អោយកាន់តែកៀកទៅនឹងទំនាក់ទំនងខាងក្នុងទីកន្លែងការងារនោះអ្នកនឹងមានលទ្ធភាព ក្តោបក្តាប់ស្ថានការណ៍បានយ៉ាងប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកអាចមានសភាពវិលវល់ក្នុងការប្រកបការងារ ក៏ដូចជាជំនួញជួញដូរ ដូច្នេះសូមព្យាយាមរៀបចំគម្រោងឲ្យបានច្បាស់។ លោកអ្នកគួរផ្អាក ហើយយកវេលាគិត​ ប្រសិនបើអ្នកមិនច្បាស់ ឬទទួលអារម្មណ៍អវិជ្ជមានពីការងារ និងបរិស្ថានជុំវិញ។ ក្រៅពីនេះលោកអ្នកអាចមានផលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុតិចតួច ដូច្នេះយកល្អសូមប្រើប្រាស់លុយកាក់ ឬបោះជំហានជាមួយនឹងគម្រោងផែនការជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងទទួលបានការទុកចិត្តពីមនុស្សផ្ទុយភេទ ហើយរាល់បញ្ហានានាក្នុងមុខរបរការងារ នឹងទទួលបានជ័យជំនះពីគូប្រជែងបាន។ សូមបង្កើនការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនបន្ថែមទៀត ហើយ ត្រូវរក្សាសមភាពរវាងទំនាក់ទំនងទើបប្រសើរ។ ថ្ងៃនេះអ្នកក៏នឹងអាចទទួលបានដំណឹងដ៏រីក រាយដែលអ្នកបានរំពឹងជាយូរណាស់មកហើយដែរ។ ប្រការដែលគួរជៀសវាងគឺការចែក រំលែកពត៌មាន សូមរក្សាពត៌មានសំខាន់ក្នុងខ្លួនអ្នកវិញល្អជាង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់មុខរបររកស៊ី និងកិច្ចការរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ ថ្ងៃនេះចូរកុំនៅតែមួយកន្លែង ព្យាយាមផ្លាស់ប្តូរ ចែកចាយបទពិសោធន៍ និងការទទួលខុសត្រូវរបស់អ្នកទៅអ្នកដទៃ។ ជោគជ័យរបស់អ្នក គឺការខិតខំប្រឹងប្រែងធ្វើការ។ សម្រាប់ទំនាក់ទំនងនាពេលនេះ គឺសុទ្ធតែទទួលមានផលវិជ្ជមានទាំងអស់ ដូច្នេះសូមញញឹមទទួលផលលាភ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយ ផលក្នុងការស្តារស្ថានភាពអវិជ្ជមានបានដោយខ្លួនឯង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងែនេះរាល់កិច្ចការ និងមុខរបររកស៊ីជួញដូរមិនត្រូវពឹងផ្អែកលើសំណាង ឬវាសនានោះទេ។ រាល់សកម្មភាពគួរមានគោលបំណង ដើម្បីទទួលបានផល។ ថ្ងៃនេះអ្នកអាចមានកំហឹងបន្តិចបន្តួច ហើយសូមយកចិត្តទុកដាក់ចំពោះសាច់ញាតិ       ចាស់ៗផង ព្រោះពួកគេជាប្រភពគាំទ្រ និងនាំផលល្អជីវិតអ្នក។ ក្នុងពេលនេះអ្នកមានបញ្ហាផ្លូវចិត្តតិចតួច​ ដូច្នេះសូមគ្រប់គ្រងចិត្ត រក្សាសំដី ភាពទន់ភ្លន់ និងភាពស្ងប់ស្ងាត់។ ប្រការដែលសំខាន់ក្នុងពេលនេះ គឺសូមនៅអោយឆ្ងាយនឹងរឿងឯកជនរបស់អ្នកដទៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកអាចបណ្តាក់ទុនលើការងារ ឬរបរថ្មីបាន ប៉ុន្តែជាដំបូងត្រូវពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុសិន។ ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាលំនឹងក្នុងខ្លួនដោយចេះប្រើប្រាស់ពេលវេលាឲ្យបានល្អ។ សូមផ្តោតជាពិសេសលើសកម្មភាពបច្ចុប្បន្ន ហើយព្យាយាមធ្វើការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួនដោយក្តីគោរព និងអនុគ្រោះ។ ក្រៅ ពីនេះទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកមានភាពល្អូកល្អឺនណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសម្រាប់ការខិតខំ ដូច្នេះគួរចេញពីផ្ទះស្វែងរកឳកាសជោគជ័យ និងផលលាភ។ ម្យ៉ាងទៀតដោយសារលោកអ្នកទទួលបានអំណោយផលចំពោះគំនិតស្មារតី និងភាពឈ្លាសវៃ ដូច្នេះលោកអ្នកអាចបង្កើតការងារថ្មី ឬដាក់ចេញការងារដែលបានគ្រោងទុក​។ ចំពោះបញ្ហាហរិញ្ញវត្ថុដែលធ្លាប់រំខានដល់អ្នក គឺអាចដោះស្រាយបានក្នុងពេលនេះ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើការ សហការសូមប្រុងប្រយ័ត្នមនុស្សឆ្នាំជូត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើជំនួញពាណិជ្ជកម្ម បើទោះបីជាអ្នកមិនស្ថិតក្នុងអាជីពជំនួញ ក៏មិនគួរដកខ្លួនទាំងស្រុងនោះទេ អ្នកអាចសូម្បីតែសុំបញ្ចុះតម្លៃសម្រាប់ទំនិញនានារបស់អ្នក។ ហេតុដូច្នេះសូមខិតខំប្រឹងប្រែង សំឡឹងមើលឱកាស ហើយដំណើរការឲ្យបានឆាប់រហ័ស ។ ដោយឡែក សម្រាប់ការខ្ចីបុលនៅក្នុងពេល នេះមិនគួរធ្វើនោះទេ ដោយសារក្រៅពីមិនអាចទទួលបានសំណងហើយ អ្នកក៏នឹងអាចជួប បញ្ហាផង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាអំណោយផលយ៉ាងខ្លាំង ពិសេសសម្រាប់អាជីវករ​ ព្រោះសញ្ញាណនៃលុយកាក់ធំដុំស្ថិតនៅប្រកៀកនឹងអ្នក។ ហេតុដូច្នេះលោកអ្នកត្រូវខិតខំប្រឹងប្រែងចាប់ទាញឳកាសប្រមូលទ្រព្យ។ ចំពោះការបណ្តាក់ទុន ការដាក់គម្រោងថ្មី ឬការផ្លាស់ប្តូរការងារតែងនឹងមានផលល្អជានិច្ច។ ក្នុងនោះ សូមលោកអ្នក មានការអធ្យាស្រ័យក្នុងទំនាក់ទំនងការងារសហការទាំងឡាយ ពីព្រោះជម្លោះ ឬភាពអាក់ អន់ខ្លះអាចនឹងកើតឡើង ហើយបង្ករផលរំខានដល់លទ្ធផលដែលអ្នករំពឹងទុក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកល្អជាមធ្យម។ រាល់ការងារទាំងអស់ដំណើរការទៅជាប្រក្រតី ប៉ុន្តែពេលវេលាថ្ងៃនេះតម្រូវឲ្យលោកអ្នកខិតខំប្រឹងប្រែង និងចំណាយពេលវេលាច្រើននឹងកិច្ចការងារទាំងអស់នោះ។ ចំណុចសំខាន់ផ្សេងទៀត គឺត្រូវព្យាយាមសំឡឹងមើលស្ថានការណ៍ ប្រយ័ត្នជានិច្ច ដើម្បីបញ្ជៀសការកេងចំណេញលើការប្រឹងប្រែរបស់អ្នកពីមនុស្សដែលកំពុងមើលបំណាំ  អ្នក។ ពេលវេលាថ្ងៃនេះ សូមឲ្យលោកអ្នករក្សាគម្លាតពីបញ្ហារបស់អ្នកដទៃ ព្រោះក្រែង មានគ្រោះដោយការបាត់បង់ជំនឿចិត្ត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាប្រក្រតី តែអ្នកអាចមានភាពច្របូកច្របល់បន្តិច ដោយសារទទួលខុសត្រូវការងារច្រើនពេក។ ក្នុងវេលានេះលោកអ្នកប្រហែលជាហត់នឿយបន្តិចហើយ ដូច្នេះសូមចេះបែងចែកការងារ។ ចំពោះការងារដែលគ្មានគម្រោងច្បាស់លាស់ គ្មានហេតុផលនឹងប្រថុយប្រថានឡើយ។ ក្រៅពីនេះ ប្រសិនបើអ្នក ចាកចេញទៅរកស្ថានភាពថ្មី សូមពិនិត្យ ក្រែងមានការក្លែងបន្លំលើសំណុំឯកសារនានា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការរកស៊ីជួញដូរ និងការប្រកបការងារនានាមានភាពចម្រើនលូតលាស់ល្អណាស់។ ចំណែកសំណាង គឺនៅក្បែរនឹងលោកអ្នកតែម្តង ប៉ុន្តែក៏ទាមទារភាពរហ័សរហួនរបស់អ្នកផងដែរ។ លើសពីនេះ ធ្វើយ៉ាងណាគ្រប់គ្រងរាល់ ការទទួលខុសត្រូវ ហើយមិនត្រូវបែងចែការងាររបស់ខ្លួនទៅអោយអ្នកដទៃធ្វើឡើយ។ សូមព្យាយាមប្រមូលគំនិត និងធ្វើយ៉ាងណាគ្រប់គ្រងមតិយោបល់រិះគន់ដែលអាចនឹងកើត ឡើង។ ក្នុងពេលនេះ សូមប្រយ័ត្នក្រែងមានជំងៃដង្កាត់មកយាយី។

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល មមី មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ការពិភាក្សា ចរចា និងដោះ ស្រាយបញ្ហាគឺអាចទៅរួច។ ចំណែកឋានៈតួនាទី និងឳកាសក្នុងការងារក៏អាចនឹងបានផ្តល់ ជូនផង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner