ខេត្តកំពត ទទួលបានភ្ញៀវទេសចរណ៍ មកលេង កំសាន្ត ចំនួន ៧៧៥៤៨នាក់(ប្រាំពីមុឺន ប្រាំពីពាន់ ប្រាំរយសែសិបប្រាំបីនាក់) ក្នុងពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ

ខេត្តកំពត ៖ ភ្ញៀវទេសចរណ៍ជាតិ និងឣន្តរជាតិ ដែលបានមកលេងកំសាន្ត
នៅតាមរមណីយដ្ឋាន នានា ក្នុងខេត្ត កំពត រយ:ពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុង ពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ មានចំនួនសរុប ៧៧៥៤៨នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៧៦ ២៩៦នាក់ និងភ្ញៀវ អន្តរជាតិផ្ទៃក្នុងមានចំនួន ១២៥២នាក់ ។

មន្ទីរទេសចរណ៍ខេត្ត បានបង្កើតក្រុមការងារមន្ទីរចំនួន ៣ ចុះតាមសេវាកម្មនិងរមនីយដ្ឋានសហគមន៍ គោលដៅទេសចរណ៍រយៈពេល ៣ថ្ងៃ ដើម្បីជម្រុញ ការអនុវត្តវិធាន សុវត្ចិភាព ទេសចរ ការគ្រប់គ្រង ចរន្តន៍ភ្ញៀវទេសច
រណ៍ ការពង្រឹងបដិសណ្ឋារកិច្ច តម្លៃ សេវាកម្ម និងសុវត្ថិភាពភ្ញៀវ ដោយការឣនុវត្តន៍ តាមសារាចរណ៍ណែនាំ របស់ក្រសួងទេសចរណ៍
នេះបើតាម ការបញ្ជាក់ឱ្យដឹងពី
លោក សយ សុី ណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ។

លោកប្រធានមន្ទីរ ទេសចរខេត្ត មានប្រសាសន៍បន្តថា រយៈពេល៣ថ្ងៃនេះ នៅតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរ និងសេវាកម្ម ទេសចរណ៍នានា បានប្រព្រឹតទៅ ដោយរលូន ពុំមានបាតុភាពអ្វីកើតឡើង គួឲ្យកត់សំគាល់នោះទេ ហើយក៍មិនមាន បាតុភាពតម្លើងថ្លៃ ដោយពុំសមស្របនោះដែរ ៕ Sila Sarin

ads banner