តើរាជាធិបតេយ្យរបស់ចក្រភពអង់គ្លេស បង្រួបបង្រួមប្រទេសដោយរបៀបណា?
អង់គ្លេស:
របបសាធារណរដ្ឋ កំពុងរីករាយនឹងមានសន្ទុះនៅ ក្នុង ចក្រភព អង់គ្លេស បន្ទាប់ ពី ការ សោយ ទិវង្គត របស់ ម្ចាស់ ក្សត្រិយ៍ អេលីហ្សាប៊ែតទី២។ ខាង ក្រោម នេះ ជា ទស្សនៈ រប ស់លោក Sertan Sanderson អ្នក កាសែត នៃសារព័ត៌មានអាល្លឺម៉ង់ DW ។ លោក បាន លើក ឡើងពី ហេតុផល មួយ ចំនួន ដែល ថារបបរាជានិ យមកាន់តែមានភាពចាំបាច់ ជាងមុន ក្នុងការការពារកុំ ឲ្យ មានការបែកបាក់នៅក្នុងប្រទេស ។
បន្ទាប់ពីការសោយទវង្គតរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាប៊ែតទី២ ក៏ មាន ការ អំពាវនាវ ជា ថ្មី សម្រាប់ របប សាធារណ រដ្ឋ និង បដិវត្តន៍ ពីប្រទេសអូស្ត្រាលី រហូតដល់ប្រទេសស្កុតឡេន៍។ ជាការពិត ប្រភេទ ពិសោធន៍នៃ គំនិតទាំង នេះ គឺជាលំហាត់ដែលសមរម្យសម្រាប់ លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភព ។ ខ្ញុំចង់ជជែកវែក ញែក ថា រាជាធិបតេយ្យ អាស្រ័យ រដ្ឋ ធម្មនុញ្ញ គឺពិតជា ផ្លូវតែមួយគត់ឆ្ពោះទៅមុខសម្រាប់ ចក្រភពអង់គ្លេស ហើយ ប្រហែលជាសម្រាប់ ប្រទេសដទៃ ទៀត ។
បុព្វបុរស កំពូល
វាជាភស្ដុតាងដែលថាយើង បានបាត់បង់អ្នកដឹកនាំបែបនេះដែលយើងមិនងាយនឹង ជួ បប្រទះនាពេលបច្ចុប្បន្ន ។ ម្ចាស់ក្សត្រិយ៍មានឥទ្ធិពលជាច្រើន ទស្សវត្សរ៍ មកលើ ព្រឹត្តិការណ៍ នយោបាយក្នុង នាមជាប្រមុខរដ្ឋ ។ ម្ចាស់ក្សត្រិយ៍ បានកំណត់ឡើងវិញនូវ អំណាចការទូតដែលមានលក្ខណៈទន់ភ្លន់ ។ ម្ចាស់ ក្សត្រិយ៍បានធ្វើដំណើរទៅកាន់ប្រទេស ជាង ១០០ ក្នុងមួយជីវិតទ្រង់ ហើយ គ្រប់ដៃ ដែល ទ្រង់បានចាប់គឺ ទ្រង់ តែង បាន បង្ហាញ នូវស្នាម ញញឹម ស្វាគមន៍ទៅកា ន់គ្រប់ប្រទេស ជាសមាជិក Commonwealth។
ម្ចាស់ក្សត្រិយ៍ បានត្រួសត្រាយផ្លូវឱ្យមានការធ្វើទំនើបកម្ម និងជំរុញរាជាធិបតេយ្យ និងដឹក នាំដោយ ការ លះបង់ ភក្តីភាព និង សេចក្តីថ្លៃ ថ្នូរ។ ម្ចាស់ក្សត្រិយ៍តែងតែស្វែងរកនូវ កម្លាំ ង សម្រាប់ កសាង ប្រទេស ជាតិ ខណៈ ដែលពិភពលោកក្រោយអាណានិគមទាំងមូលមានការប្រែប្រួល ។
ភស្តុតាងជាក់ស្តែង
នៅ ពេល ដែល ប្រទេសក្រោមអាណានិ គម នីមួយ ៗ ប្រកាស ឯករាជ្យ ចក្រភព អង់គ្លេស បានធ្លាក់ចុះយ៉ាងឆាប់ រហ័សពី ចក្រភព រហូតទាល់តែ ស្ទើរគ្មាន អំណាច ។ យ៉ាង ណា ក៏ ដោយ ព្រះ មហាក្សត្រិយ៍ មាន ឱកាស ដ៏ល្អ មើលការខុស ត្រូវ នៃការ ប្រែ ប្រួល សង្គមទាំងក្នុងនិង ក្រៅ ប្រទេស អស់ រ យៈ ពេល ៧០ឆ្នាំ ។
ម្ចាស់ក្សត្រិយ៍ បាន បើក ទិដ្ឋភាព ស្ទើរ គ្រប់ ជ្រុង នៃ ជីវិត ផ្ទាល់ ខ្លួន ឲ្យ សាធារណជន បាន ឃើញព្រោះថារបៀបនៃការដឹកនាំ ចក្រភពត្រូវ តែជំនួសដោយ គ្រួសារ របស់ ព្រះអង្គ ផ្ទាល់ ដើម្បី ឲ្យសាធារណជន បន្តជឿលើ របបរាជានិយម ។
កាមេរ៉ាទូរទស្សន៍ បាន ចូល ទៅ ក្នុងសាល នៃ វិមាន Buckingham អនុញ្ញាត ឱ្យ សាធារណជន ចូលទៅកាន់ពិភពដ៏មាន ឯក សិទ្ធិ មួយនិងត្រូវ បានលាក់នៅ ក្នុង អាថ៌កំបាំង ជា ច្រើន សតវត្សរ៍ មក ហើយ ។
រក្សាសន្តិភាព
ព្រះមហាក្សត្រិយ៍ បានដាក់ ចេញ ដោយ ភាព ជឿជា ក់ចំពោះ វិធី សាស្រ្តបង្ហាញពីតុល្យភាព សម្រាប់អង់គ្លេស។ នេះគឺផ្ទុយ ស្រឡះ ពីការ ដឹក នាំ នយោបាយ ដែល ទុក ចិត្ត បាន នៅ ក្នុង ចក្រភព អង់គ្លេស ។ អង់គ្លេស បាន ជួប នឹង គណៈ រដ្ឋ មន្ត្រី ដ៏ ទន់ខ្សោយ ចំនួន៤លើក ក្នុង រយៈពេល មួយ ទសវត្សរ៍ កន្លង ម ក នេះ។
រយៈពេល ១០ឆ្នាំ ចុង ក្រោយនេះ អង់គ្លេសបានស្គាល់នូវ ការ បែង ចែក សង្គម និង ភាព មិន ចុះ សម្រុង គ្នា នៅ ក្រោម អ្នក ដឹក នាំនៃនាយករដ្ឋមន្ត្រីទាំង៤។ បញ្ហាដែលស្ថិតក្រោមការដឹកនាំរបស់ពួកគេរួមមាន ការ ធ្វើ ប្រជា មតិផ្តាច់ខ្លួន របស់ស្កុត ឡេន៍ បញ្ហា Brexit និង ការ ឆ្លើយ តបចំពោះជំងឺកូវីដ១៩ ដែលមើលទៅហាក់ ដូច ជា មិនមានការស្រុះស្រួលគ្នាទេ នៅ ក្នុងប្រទេសនេះ។
រាជានិយមប្រឈួន
ទន្ទឹមនឹងនោះ ក៏មិនមានអ្វីគួរឲ្យងឿងឆ្ងល់ដែរថា គ្រួសាររាជវង្សក៏មា នប ញ្ហា ព្រោះតែ មាន សមាជិក មួយ ចំនួន នៃ ត្រកូល រប ស់ទ្រង់ ប្រព្រឹត្តិទ ង្វើមិ នសូវល្អ។ ជាការពិតណាស់ គឺ មាន ភាព មិន ប្រក្រតី នៅ ក្នុង គ្រួសារ រាជវង្ស ។
ប៉ុន្តែបញ្ហាក្នុងគ្រួសារទាំងនោះ ដូចជាករណីនៃការឈ្លោះប្រកែកគ្នា រឿងអាស្រូវដែលត្រូវបានចុះកាសែត (ប្រព័ន្ធផ្សព្វផ្សាយសង្គម) គឺបានរំឭកយើងអំពីរបៀប ដែលមនុស្សតែងតែជួបប្រទះមិនថាតែរាជវង្សទេ។
ជួរនៃកាតព្វកិច្ច
ចំពោះក្រុមមនុស្សដែលកំពុងប្រើថវិកាការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ ជាហេ តុផ ល ដើម្បី អំពាវនាវ ឱ្យ មាន បដិវត្តន៍ ហាក់ ដូច ជា ភ្លេចហើយថា មានការ ផ្លាស់ ប្ដូរ បាន កើត ឡើង ប៉ុន្មាន ដង ក្នុង ជីវិត របស់ ម្ចាស់ ក្សត្រិយ៍អេលីហ្សាប៊ែត និងរបៀបដែលព្រះអង្គ គ្រប់គ្រងការផ្លាស់ប្តូរទាំង នោះ ក្នុង ឋានៈ ជា ប្រមុខរដ្ឋ មេដឹក នាំ នៃ បណ្តាប្រទេស Commonwealth។ ទ្រង់គឺជា បុគ្គលដ៏សំខាន់ និង ជា ម្ដាយ នៃ គ្រួសារ រាជវង្ស អង់ គ្លេស ៕
ដោយ: យ៉ាន អាន