ផ្ទះប្រជាពលរដ្ឋចំនួន ៦២ ខ្នងដែលលិចមិនអាចរស់នៅបាន ដោយសារពីមុនពួកគាត់រស់នៅលើផ្ទះបណ្ដែតទឹក តែឥឡូវពួកគាត់មករស់នៅសង់ផ្ទះជាប់ និងដីទើបបណ្ដាលឱ្យលិចទឹកទន្លេ ក្នុង ភូមិពាមខ្នង ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង

កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពីរឯកឧត្ត សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២២នេះថា ជារៀងរាល់ឆ្នាំ ផ្ទះដែលនៅជាប់នឹងដី ក្នុងភូមិសាស្រ្តទឹកលិចនៃតំបន់ទន្លេ តែងតែលិចនៅរដូវទឹកឡើង ។

វិធានការនៅពេលលិចទឹកទន្លេខាងលើនេះពួកគាត់ត្រូវតែចល័តរកទីទួលសុវត្ថិភាព ឬខ្លះជ្រកតាមទូកនៅក្នុងព្រៃ ក្នុងតំបន់ផ្លូវទូកនេះមានផ្ទះខ្លះផុតពីទឹក មានផ្ទះខ្លះមានពោង ឬធុងសម្រាប់បណ្តែត តែតូបជាប់នឹងដី គឺត្រូវតែលិចហើយ ក្នុងករណីនេះបើចាំបាច់អាជ្ញាធរឃុំស្រុក ខេត្តនិងជន្លៀសពួកគាត់ឲ្យឡើងមករស់នៅលើទីទួលសុវត្ថិភាព នៅវត្តអារាមក្នុងនោះពលរដ្ឋមួយចំនួនមានផ្ទះបងប្អូន ពួកគាត់មិនចង់ទៅរស់នៅលើទីទួលសុវត្ថិភាព អាចស្នាក់នៅជាមួយបងប្អូនរបស់គាត់បាន។

សុំបញ្ជាក់ដែរថា ពីមុនពួកគាត់រស់នៅផ្ទះបណ្តែតទឹកទាំងអស់ តែឥឡូវត្រូវបន្លាស់ទីមករស់នៅតំបន់រៀបរយរបស់រដ្ឋបាលខេត្តតាំងពីឆ្នាំ២០១៧មកម្លេះ។

ខណ:ទឹកទន្លេកំពុងឡើងខ្លាំង ជារៀង រាល់ឆ្នាំអាជ្ញាធរខេត្ត ស្រុក ឃុំតែងតែត្រួតពិនិត្យជាប្រចាំ និងមានវិធានការ ដើម្បីបម្លាស់ទីឡើងលើគោក រួមទាំងស្បៀងអាហារផងដែរ ដើម្បីជួយទៅដល់ពលរដ្ឋក្នុងតំបន់នោះ ដោយមិនដែលមានការខកខានម្ដងណាឡើយ។

បើយោងតាមការរាយការណ៍របស់លោក ប៉ាត គន មេឃុំផ្លូវទូក បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះមានផ្ទះប្រជាពលរដ្ឋក្នុងភូមិពាមខ្នង ៦២ខ្នង ដែលត្រូវលិចទឹកមិនអាចរស់នៅបាន ហើយអាជ្ញាធរបានដំណើរការជន្លៀសពលរដ្ឋទាំងនោះមកនៅលើទីទួលសុវត្ថិភាពរួច រាល់អស់ផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner