អាល្លឺម៉ង់ នឹងផ្គត់ផ្គង់ ប្រព័ន្ធ ការពារ ដែនអាកាស ដល់អ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃទៀត

អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ បានឱ្យដឹង កាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ នេះ ថា ខ្លួននឹងបញ្ជូនទៅឱ្យអ៊ុយក្រែននូវ ប្រព័ន្ធការពារដែនអាកាស នៅក្នុងរយៈពេលប៉ុន្មាន ថ្ងៃទៀត ដើម្បីជួយអ៊ុយក្រែន ទប់ទល់នឹងការវាយប្រហារ តាមអាកាសដោយយន្តហោះ ចម្បាំងគ្មានមនុស្សបើករបស់ រុស្ស៊ី។

ការ សន្យា ផ្ដល់ ជំនួយ របស់ អាល្លឺម៉ង់ ដូច្នេះ ត្រូវ បាន ប្រកាស ឡើង ដោយ លោក ស្រី រដ្ឋ មន្ដ្រី ការពារ ជាតិ អាល្លឺម៉ង់ Christine Lambrecht ក្នុង ពេល ដែលលោក ស្រី ធ្វើ ដំណើរ ទស្សនកិច្ច ស្ងាត់ ៗ ទៅ កាន់ រដ្ឋធានី Odessa របស់ អ៊ុយក្រែន នៅ ថ្ងៃ សៅរ៍។ លោក ស្រី រដ្ឋមន្ដ្រី Christine Lambrecht៖ «ប៉ុន្មាន ថ្ងៃ ខាង មុខ ទៀត នេះ យើង នឹង បញ្ជូន ប្រព័ន្ធ ការពារ ដែន អាកាស ដ៏ ទំនើប ម៉ូដែល IRISI-T ដល់ អ៊ុយក្រែន។ ប្រព័ន្ធ នេះ មាន សារៈ សំខាន់ ខ្លាំង ណាស់ សម្រាប់ ការពារ អ៊ុយក្រែន ពី ការ វាយ ប្រហារ របស់ យន្តហោះ ចម្បាំង គ្មាន មនុស្ស បើក »។

ជា ការ កត់ សម្គាល់ នៅ ក្នុង រយៈ ពេល ប៉ុន្មានសប្ដាហ៍ ចុង ក្រោយ នេះ អ៊ុយក្រែន ត្រូវ ប្រឈម មុខ នឹង ការ វាយ ប្រហារ តាម ផ្លូវ អាកាស ដោយ យន្តហោះ ចម្បាំង គ្មាន មនុស្ស បើក ផលិត នៅ អ៊ីរ៉ង់ ដែល បាន សម្លាប់ មនុស្ស អស់ ជា ច្រើន នាក់ និង បង្ក ការ ខូច ខាត ដល់ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ ៗ ជា ច្រើន ។ មែន ទែន ទៅ អាល្លឺម៉ង់ បាន ពិចារណា ពី ការ ផ្ដល់ ជំនួយ ប្រព័ន្ធ ការពារ ដែន អាកាស ដល់ អ៊ុយក្រែន តាំង ពី ខែ ឧសភា មក ម្ល៉េះ។ ប្រព័ន្ធ ការពារ ដែន អាកាស ដ៏ ទំនើប ម៉ូដែល IRISI-T មាន តម្លៃ ប្រមាណ ១៥០លាន អឺរ៉ូ ក្នុង មួយ គ្រឿង ។

ទន្ទឹម នឹង ការ ផ្ដល់ ជំនួយ នេះ លោក ស្រី រដ្ឋមន្ដ្រី ការពារ ជាតិអាល្លឺម៉ង់ បាន ជំរុញ ដល់ ប្រទេស លោក ខាង លិច កុំឲ្យ រារែក ក្នុង ការ ផ្ដល់ ជំនួយជា សម្ភារៈ យោធា ឬ បំពាក់ គ្រឿងសព្វាវុធ បន្ថែម ដល់ អ៊ុយក្រែន បើ ទោះ បី ជា ត្រូវ ប្រឈម មុខ នឹង ការ គំរាម កំហែង ពី រុស្ស៊ី អំពី ការ វាយ បក វិញ ដោយ ប្រើ អាវុធ នុយក្លេអ៊ែរ ក៏ ដោយ ។ លោក ស្រី Christine Lambrecht៖ «ជា ការ ពិត យើង ត្រូវ តែ បង្កើន ការ ប្រុង ប្រយ័ត្ន ឲ្យ ខ្លាំង ជាង មុន ។ ប៉ុន្តែ យើង មិន ត្រូវ នៅ ស្ងៀម នោះ ឡើយ »។

ចាប់ តាំង ពី រុស្ស៊ី ចូល ឈ្លាន ពាន អ៊ុយក្រែន នៅ ចុង ខែ កុម្ភៈ ឆ្នាំ ២០២២ ប្រទេស អាល្លឺម៉ង់ ត្រូវ ប្រឈម មុខ នឹង ការ ទទូច ទាមទារ ឲ្យ បង្កើន ការ គាំទ្រ របស់ ខ្លួន ចំពោះ អ៊ុយក្រែន ក្នុង នោះ រួម មាន ការ បញ្ជូន គ្រឿង សព្វាវុធ បម្រើ ដល់ ការ ធ្វើ សង្គ្រាម ដូច ជា រថក្រោះ ទំនើប ដែលទីក្រុង គៀវ សង្កត់ ធ្ងន់ ថា វា ជា តម្រូវ ការ ចាំ បាច់ ដើម្បី ប្រយុទ្ធ តតាំង នឹង កង កម្លាំង រុស្ស៊ី ។

នៅ ចំពោះ មុខ ការ ទាមទារ ដូច្នេះ ទីក្រុង ប៊ែរឡាំង បាន បក ស្រាយ ពន្យល់ ត្រឡប់ ទៅ វិញ ថា ការ ផ្គត់ផ្គង់ គ្រឿង សព្វាវុធ ទៅ ឲ្យ អ៊ុយក្រែន នឹង ធ្វើ ឲ្យ ស្ថានការណ៍ សង្គ្រាម វិវត្ត កាន់ តែ អាក្រក់ ថែម ទៀត និង ថា រហូត មក ទល់ ពេល នេះ គ្មាន ប្រទេស ណាមួយ បញ្ជូន រថក្រោះ ទៅ ឲ្យ អ៊ុយក្រែន ដែល មាន បច្ចេកវិទ្យា ទំនើប ជា រថក្រោះ ចាស់ ៗ បន្សល់ តាំង ពី សម័យ សហភាព សូវៀត នោះ ឡើយ ៕ ដោយ៖ កែវ កិរិយា

ads banner