ស្ថានភាពជំនន់ទឹកនៅទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

កម្ពស់ទឹកទន្លេនៅទូទាំងប្រទេស បានស្រកចុះថែមទៀតនៅថ្ងៃទី១៨កញ្ញានេះ លើកលែងតែកម្ពស់ទឹកទន្លេបា សាក់កោះខែល ដែលស្ថិតក្នុងកម្រិតលើសការប្រកាសអាសន្ន។ កម្ពុជាដែលរងនឹងឥទ្ធិពលសម្ពាធទាប ITCZ ប៉ុន្តែមិនស្ថិតលើខេត្តតាមដងទន្លេមេគង្គនោះឡើយ។ ភ្លៀងបានគម្រាមតែក្នុងខេត្តជាប់សមុទ្ទ, ខេត្តភាគពាយព្យ និងភាគឧត្តរប្រទេសតែប៉ុណ្ណោះ។ យោងតាមមន្ត្រីអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោកចាន់យុថា បានថ្លែងនៅថ្ងៃនេះថាឥទ្ធិពលសម្ពាធទាប ITCZ រវាងពីថ្ងៃទី១៨ដល់២៣កញ្ញាបានបង្កការធ្លាក់ភ្លៀងខ្លាំងលើខេត្ត ចំនួន១១ដូចជាខេត្តកោះកុង, ខេត្ដព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, សៀមរាប, បន្ទាយមានជ័យ និងខេត្ដ ព្រះវិហារ។ មន្ត្រីក្រសួងធនធានទឹក បានថ្លែងទៀតថាទឹកបានចាប់ផ្តើមស្រកហើយ តាំងពីខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់នៃចំណុចស្រុកវាលវែង, ស្រុកក្រវាញនិងទឹកដែលហូរចូលក្នុងក្រុងពោធិ៍ សាត់ បានចាប់ផ្តើមស្រកវិញហើយនៅថ្ងៃទី១៨កញ្ញានេះ និងនៅក្នុងក្រុងបាត់ដំបង ទឹកក៏ចាប់ផ្តើមស្រកវិញផង ដែរក្រោយជំនន់ទឹកហៀរហូរចេញពីលូជ្រាបចូលក្នុងក្រុងបាត់ដំបង ។ មន្ត្រីក្រសួងធនធានទឹក បានថ្លែងថា បើទោះបីជាទឹកបានស្រកវិញនោះមែន ប៉ុន្តែការព្រួយបារម្ភនៅតែមាន ដោយសារឥទ្ធិពលសម្ពាធទាប ITCZ នៅតែកើតមានមកលើកម្ពុជាមិនទាន់បានផុតនៅឡើយទេ ដែលទឹកនឹង អាចឡើងមកវិញបើសិនជាមានភ្លៀង ធ្លាក់។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner