សមត្ថកិច្ចនគរបាលត្រៀមពង្រាយកម្លាំងជាង២ពាន់៣០០នាក់ការពារសុវត្ថិភាពបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងពង្រាយកម្លាំងសមត្ថកិច្ចនគរបាលជាង២ពាន់៣០០នាក់ ដើម្បីការការពារសន្តិ សុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមគោលដៅផ្សេងៗជាពិសេសនៅតាមវត្តអារាមចំនួន១៤៩វត្តក្នុងពិធី បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ការរៀបចំកម្លាំងការពារសុវត្ថិភាពនេះ បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញក្រោមវត្តមានចូលរួមពីអភិបាលរាជធានីលោកឃួងស្រេងនៅថ្ងៃទី១៨កញ្ញានេះ។ កិច្ចប្រជុំរៀបចំកម្លាំងការពារសុវត្ថិភាពប្រជាពលរដ្ឋនេះ បានចូលរួមដោយស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេ នីយ៍ស ថេត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង រួម និងអាជ្ញាធរខណ្ឌ ទាំង១៤ក្នុងរាជធានី។ លោកអភិបាល ឃួង ស្រេង បានលើកឡើងថា ខែកញ្ញានេះ គឺជាខែ ដែល ប្រជាពលរដ្ឋ បាននិងកំពុងប្រារព្ធនូវពិធីកាន់បិណ្ឌនិង ភ្ជុំបិណ្ឌ ដែលកងកម្លាំងប្រដាប់អាវុធទាំង២ភេទ អាជ្ញាធរដែនដី និង កម្លាំងពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវតែពង្រឹងបន្ថែមនូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកស ថេត បានថ្លែងថា ស្នងការដ្ឋាននគរបាលរាជធានី គ្រោងនឹង ពង្រាយកម្លាំងសមត្ថកិច្ចរហូតដល់ ២ពាន់៣៥១នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមវត្តអារាមចំនួន១៤៩វត្ត និងនៅកន្លែងផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ។