អាមេរិក៖ ព្យុះសង្ឃរា Ian វាយប្រហារតំបន់ឆ្នេរសមុទ្រ ខារ៉ូលីណា សម្លាប់មនុស្សជាង៨០នាក់
អាមេរិក៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Ian នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក បានកើនឡើងដល់ទៅជាង៨០នាក់។ ចំនួនអ្នកស្លាប់ដោយព្យុះដ៏កំណាចនេះ ត្រូវបានគេរំពឹងថានឹងអាចបន្តកើនឡើងទៀត នៅពេលទឹកជំនន់ស្រកចុះ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសពីការធ្វើដំណើរទៅតំបន់រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ខាងមុខនេះផងដែរ។
តាមប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ព្យុះសង្ឃរា Ian ប្រភេទទី៤ ដែលមានកម្លាំងខ្យល់បក់គួច២៤០គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កជាជំនន់ទឹកភ្លៀង អមជាមួយនឹងខ្យល់គួចដ៏នៅតាមតំបន់បណ្តោយឆ្នេរសមុទ្រ ខារ៉ូលីណា(Carolina) ដែលមានរដ្ឋ ផ្លររីដា Florida និងរដ្ឋ ខារ៉ូលីណា(Carolinas) ក្នុងសប្តាហ៍កន្លងទៅ។
តួលេខបឋមរបស់អាជ្ញាធរដែលធ្វើការជួយសង្គ្រោះនៅតំបន់បណ្តោយឆ្នេរសមុទ្រ Carolina បង្ហាញថា គិតត្រឹមថ្ងៃពុធ ទី២៨ ខែកញ្ញា មានសាកសពចំនួន៨៥សាកសពត្រូវបានរកឃើញ។ ដំណើរការជួយសង្គ្រោះនៅបន្តធ្វើឡើយ ខណៈព្យុះសង្ឃរា Ianនេះ ត្រូវបានគេព្យាករណ៍ថានឹងបន្តបោកបក់នៅបណ្តាតំបន់ក្នុងរដ្ឋមួយចំនួនទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។
គិតត្រឹមថ្ងៃទី៣ ខែតុលានេះដែរ ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្តោយឆ្នេរសមុទ្រ Carolina ដែលមានរដ្ឋ Florida និងរដ្ឋ Carolinas បានរងការខូចខាតធ្ងន់ធ្ងរ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ផ្លូវថ្នល់និងស្ពានជាច្រើនខ្សែត្រូវរងការខូចខាត់ដោយជនទឹកជំនន់ ខណៈសេវាទូរសព្ទ ប្រព័ន្ធអ៊ឺនធឺណែត និងទឹកភ្លើងជាដើម កំពុងត្រូវបានកាត់ផ្តាច់នៅតាមតំបន់ជាច្រើន។ អាជីវកម្មរកស៊ី នៅរដ្ឋ Florida ប្រមាណ៧សែន នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់។
មន្ត្រីក្នុងរដ្ឋតាមបណ្តាបណ្តោយឆ្នេរសមុទ្រ Carolina កំពុងរងនៅការរិះគន់យ៉ាងច្រើនជុំទិសចំពោះការអសមត្ថភាពឆ្លើយតបទាន់ពេលវេលានិងសមស្របចំពោះគ្រោះមហន្តរាយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃទី១ ខែតុលា ឱ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន និងភរិយា នឹងធ្វើដំណើរទៅរដ្ឋ Florida នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ដែលជាតំបន់រងផលប៉ះពាល់ព្យុះសង្ឃរា Ianខ្លាំងជាងគេ ដើម្បីមើលឱ្យឃើញស្ថានភាពប៉ះពាល់ជាក់ស្តែង។
តាមគម្រោង លោកប្រធានាធិបតីក៏នឹងបន្តដំណើរទៅតំបន់រងគ្រោះដោយធម្មជាតិមួយកន្លែងទៀត គឺកោះ Puerto Rico ដែលមនុស្សរាប់សែននាក់កំពុងរស់នៅគ្មានថាមពលអគ្គិសនី២សប្តាហ៍មកហើយ ដោយសារព្យុះ Hurricane Fiona៕ ដោយ៖ CPA/បណ្តូល ពេជ្រ