ក្រុមហ៊ុន CHINT Group លើកសំណើវិនិយោគវារីអគ្គីសនីលើកទី៨
ក្រុមហ៊ុន CHINT Group បានលើកសំណើថ្មីមួយក្នុងគម្រោងវិនិយោគវារីអគ្គីសនីតាតៃលើក្នុងខេត្តកោះកុង ក្នុង ពេលដែលកម្ពុជាកំពុងត្រូវការអគ្គីសនី ដើម្បីបំរើសេវាផលិតកម្មនិងការផ្គត់ផ្គង់ជួនប្រជាជននៅទូទាំងប្រទេស បន្ថែមទៀត។ កម្ពុជាយ៉ាងហោចនាពេលនេះ មានវារីអគ្គីសនីចំនួន៧ដែលបាននិងកំពុងដាក់អោយ មានដំណើរ ការប្រើប្រាស់នាបច្ចុប្បន្ន។ ក្នុងចំណោមទំនប់វារីអគ្គីសនីទាំង៧រួមមាន៖ ទំនប់វាវីអគ្គីសនីគិរីរម្យ១ ក្នុងខេត្តកំពង់ ស្ពឺដែលមានអនុភាព១២មេហ្គាវ៉ាត់និងបានដាក់ដំណើរការនៅឆ្នាំ២០០៣… ទំនប់វារីអគ្គីសនីកំចាយខេត្តកំពត ជាមួយនឹងអនុភាព១៩៤មេហ្គាវ៉ាត់និងដាក់ដំណើរការឆ្នាំ២០១២…ទំនប់វារីអគ្គីសនីគិរីរម្យ៣ខេត្តកោះកុងជាមួយអនុភាព១៨មេហ្គាវ៉ាត់ដាក់ដំណើរការឆ្នាំ២០១២…ទំនប់វារីអគ្គីសនីស្ទឹង អាតៃខេត្តពោធិសាត់ដែលមានអានុភាព ១២០មេហ្គាវ៉ាត់ដាក់ដំណើរការឆ្នាំ២០១៣…ទំនប់វារីអគ្គីសនីស្ទឹងឫស្សីជ្រុំក្រោម ខេត្តកោះកុងដែលអានុភាព ៣៣៨មេហ្គាវ៉ាត់ ដាក់ដំណើរការឆ្នាំ២០១៤…ទំនប់វារីអគ្គីសនីស្ទឹងតាតៃខេត្ត កោះកុង ដែលមានអានុភាព តម្លើង ២៤៦មេហ្គាវ់ាត់ និងដាក់ដំណើរការឆ្នាំ២០១៥និងវារីអគ្គីសនីខេត្តស្ទឹងត្រែងដែល នឹងមានអានុភាព៤០០មេហ្គា វ៉ាត់។