ព្រះចៅស៊ុលតង់នៃប្រទេសប្រុយណេគ្រោងទស្សនកិច្ចកម្ពុជា
ព្រះមហាក្សត្រនៃប្រទេសប្រុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ បានមានព្រះរាជ បន្ទូលបង្ហាញការចង់យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលណាមួយខាងមុខនេះ។ ព័ត៌មាននៃគម្រោងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃប្រទេសប្រុយណេមកកាន់កម្ពុជា បានអោយដឹង តាមរយៈទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសលោក អូស្មាន ហាស្សាន់ដែលបាន អញ្ជើញចូលគាល់ព្រះមហា ក្សត្រប្រុយណេ កាលពីថ្ងៃ ទី១៧កញ្ញា។ ព្រះរាជដំណើរយាងទស្សនកិច្ច នៅពេលណាមួយមកកាន់កម្ពុជានៅ មិនទាន់បានបញ្ជាក់អោយដឹងជាផ្លូវការនៅឡើយទេ។ ព្រះមហាក្សត្រនៃប្រទេសប្រុយណេ ទ្រង់កាន់តំណែងជា នាយករដ្ឋមន្ត្រី, ជារដ្ឋមន្ត្រីក្រសួង ការពារជាតិ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងជារដ្ឋមន្ត្រីក្រសួង ការបទេសនិងពាណិជ្ជកម្មផងដែរ។
កម្ពុជានិងប្រទេសប៊្រុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិត្តិការដ៏ល្អចាប់តាំងពីខែ មិថុនាឆ្នាំ ១៩៩២។ ប្រទេសប្រុយណេ គឺជាប្រទេសមួយក្នុងប្លុកអាស៊ាន ដែលបានទទួលទិញអង្ករល្អរបស់កម្ពុជា។