ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ហ៊ីង ភ័ព្វមិនា អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក យិន សាវេន ដែលត្រូវឡើងកាន់តំណែងជាអភិបាលរងខេត្ត ។

យោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ដ្រីរាជការ រាជ
រដ្ឋាភិបាលចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក ហ៊ីង ភ័ព្វមិនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ការតែងតាំងអភិបាលក្រុង សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅតាមមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនិង គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលក្រុង ដែលទើបនឹងចូលកាន់តំណែង ត្រូវខិតខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយសាមគ្គីភាព ពិសេសរក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម យកចិត្តទុកដាក់ជំរុញបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោល
នយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ ប្លន់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ។

នៅក្នុងនោះផងដែរលោក ហ៊ីង ភ័ព្វមិនាអភិបាលក្រុង ដែលទើបនិងតែងតាំង បានប្តេជ្ញាចិត្ត តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង នៅតាមមូលដ្ឋាន ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមជាតិយើង៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner