គិតត្រឹមថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៤៦៨៥គ្រួសារហើយ ដែលបានមកចាប់ឆ្នោត ទៅ រស់នៅ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

សៀមរាប ៖ យោងតាមប្រភព ហ្វេសប៊ុក ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញសកម្មភាពចាប់ ឆ្នោត ជូន ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ប្តូរទីលំនៅពីភូមិមណ្ឌល៣ ទក្សិណត្បូង ត្រពាំងសេស ទ្រាំង អញ្ចាញ វាល ខ្វៀន គោកតាចាន់ និងភូមិរហាល ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយគិត ជាមធ្យម ៥៥៨ ម៉ែត្រពីប្រាសាទអង្គរវត្ត ទៅ រស់នៅ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ចំនួន ២៤៩គ្រួសារ នៅថ្ងៃទី ០១ ខែតុលា និង ចំនួន ៤៥៦គ្រួសារបន្ថែមទៀត នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២នេះ ។

គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋសរុបចំនួន ៤៦៨៥ គ្រួសារហើយ ដែលបានមកចាប់ឆ្នោត ៕ ប្រភព ៖ ហ្វេសប៊ុក ឯកឧត្តម ជា សុផារ៉ា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner