មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណ:ដល់វរ:កងទ័ពចំនួន ២នាក់ដែលបានសង្គ្រោះក្មេងប្រុស ២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ហើយបែជាត្រូវបានបាត់បង់ជីវិតខ្លួនឯងទាំង២ទៅវិញ

ឧត្តរមានជ័យ៖ នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញ បំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណ:ដល់វរ:កងទ័ពចំនួន ២នាក់ដែលបានសង្គ្រោះក្មេងប្រុស ២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ហើយបែជាត្រូវបានបាត់បង់ជីវិតខ្លួនឯងទាំង២នាក់វិញនោះ ។

ឯកឧត្តម ប៉ែន វ៉ូយ បានមានប្រសាសន៍ថា ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចឲ្យអគ្គបញ្ជាការតម្លើងឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពទាំង ២ នាក់ ក្នុងនោះមាន
១/អនុសេនីយ៍ឯក ឈន ស៊ីដេត អាយុ ៣៩ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
២/ អនុសេនីយ៍ឯក វ៉ាន់ ថុល អាយុ ២៣ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិដីបាក់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងនាយ ពលទាហាន ទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទជូនចំពោះគ្រួសារសពវីរៈយុទ្ធជនទាំង ២ ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ បន្តថា ទោះជារូបលោកទាំង ២ លាចាកលោកទៅហើយក្តី យើងទាំងអស់គ្នានៅតែចងចាំនូវវីរៈភាពដ៏អង់អាចក្លាហាន និងស្នាដៃជាច្រើនដែលមិនអាចបំភ្លេចបានឡើយ ។

សូមជម្រាបថា ចំពោះអំណោយសប្បុរសជនដែលបានចូលរួមដល់ក្រុមគ្រួសារសពយោធិនទាំង២រូបទឹកប្រាក់ ៣៧៨០០០០រៀលក្នុង១សពទទួលបានថវិកា ១៨៩០០០០រៀល ថវិការបស់លោកឧកញ៉ា ឃុន ទី និងលោឧញ៉ា ឃុនសេងផេង ជូនដល់សពទាំង ២ចំនួន ២០០០$ ក្នុង ១សពទទួលបាន ១០០០$បូករួមថវិកា អ្នកនៅអាមេរិក ១២០$ផងដែរ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២បានឲ្យដឹងនៅល្ងាចថ្ងៃទី០៣ខែតុលាឆ្នាំ២០២២នេះថា នៅក្នុងកម្មវិធីបុណ្យសពយោធិនទាំង២នាក់គឺប្រារព្ធធ្វើរហូតដល់បញ្ចប់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ៕ ដោយ ៖ ចាន់ ធិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner