ប្រធានាធិបតីកូរ៉េខាងត្បង៖ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីក ព្រឹកមិញនេះ មានរយៈចម្ងាយ ៤.០០០ គីឡូម៉ែត្រ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និយាយថា កូរ៉េខាងជើងទើបបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលហោះបានចម្ងាយប្រហែល ៤,០០០ គីឡូម៉ែត្រ ពីលើប្រជុំកោះជប៉ុន។

លោក Yoon បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៤ តុលា ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ។ លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ ដោយនិយាយថា កូរ៉េខាងជើងនឹងប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីយោធាកូរ៉េខាងត្បូង សម្ព័ន្ធមិត្តរបស់ប្រទេស និងសហគមន៍អន្តរជាតិ។

លោកប្រធានាធិបតីបាននិយាយថា លោកបានហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅម៉ោង ៩ ព្រឹកដែលលោកនឹងចូលរួម៕ ប្រភពពី NHK , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner