ទីក្រុងហូជីមិញរបស់វៀតណាមមានមនុស្សស្លាប់ព្រោះជំងឺគ្រុនឈាមដ៏ច្រើនពុំធ្លាប់មាន ក្នុងពេល ១០ឆ្នាំ

ហូជីមិញ៖ មនុស្ស ២៥នាក់ហើយបានស្លាប់ ដោយសារជំងឺគ្រុនឈាមនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងទសវត្សរ៍ចុងក្រោយនេះ។

ប្រធានមន្ទីរសុខាភិបាលទីក្រុង លោក Tang Chi Thuong បាននិយាយ កាលពីដើមសប្តាហ៍នេះថា “ការផ្ទុះឡើងនៃជំងឺគ្រុនឈាមមិនបង្ហាញសញ្ញានៃការធូរស្រាលទេ ហើយអាចកាន់តែអាក្រក់ទៅៗ” ។

លោកបាននិយាយថា ចំនួនករណីធ្ងន់ធ្ងរនៅឆ្នាំនេះគឺខ្ពស់ជាងឆ្នាំមុនជាច្រើនដង ហើយស្ថានភាពនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះទំនងជានៅតែ “ធ្ងន់ធ្ងរ” ។

នៅឆ្នាំនេះ មានករណីប្រហែល ៦០០០០ករណី ដែលចំនួននេះច្រើនដង នៃចំនួនទីក្រុងហូជីមិញរងគ្រោះ កាលពីឆ្នាំមុន។

លោក Thuong បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានចំណុចក្តៅ នៃជំងឺគ្រុនឈាម មានជាង ១០០រៀងរាល់សប្តាហ៍។

លោក Luong Chan Quang វេជ្ជបណ្ឌិតនៅវិទ្យាស្ថាន Pasteur បាននិយាយថា HCMC មាន ៨០% នៃករណីទាំងអស់ក្នុងប្រទេសក្នុងឆ្នាំនេះ ហើយការផ្ទុះឡើងទំនងជានៅតែបន្តកើតមានដោយសារតែអាកាសធាតុក្តៅ និងសើម ដែលមូសលូតលាស់៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner