ឃាត់ខ្លួនមនុស្សប្រុសស្រី២៥នាក់ពាក់ពន្ធ័នឹងថ្នាំញៀន នៅទីលានចាក់សំរាមចាស់ ខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកប្រត្តិបត្តិការចុះរដ្ឋបាលតំបន់មិនរៀបរយនៅម្តុំទីលានចាក់សំរាមចាស់ ស្ថិតនៅភូមិដំណាក់ធំ និងភូមិព្រែកទល់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២៥នាក់ និងដកហូតថ្នាំញៀនចំនួន២១កញ្ចប់ (ធំ២កញ្ចប់) រួមនឹងសម្ភារសម្រាប់ច្រកនិងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

ក្នុងប្រត្តិការចុះរដ្ឋបាលលក្ខណៈទ្រង់ទ្រាយធំនេះ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោកវរសេនីយ៍ត្រី ណុល សុធា មេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌមានជ័យ រួមជាមួយមន្ត្រីចម្រុះជាច្រើននាក់។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២៥នាក់ រួមនឹងវត្ថុតាងខាងលើនេះរួច កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២។ បច្ចុប្បន្ន ជនសង្ស័យទាំង២៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកានអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងបន្តចាត់ការតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner