ចោរគាស់ផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន២ លួចយកម៉ូតូបានសម្រេច ម្ចាស់អំពាវនាវឲ្យសមត្ថកិច្ច និងអ្នកឃើញម៉ូតូខ្លួនជួយឃាត់ទុក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវតីម្នាក់ បានចតម៉ូតូមួយគ្រឿងម៉ាកហុងដាបីត  (Honda Beat) ទុកចោលមុខផ្ទះ រាល់យប់ដូចសព្វដង ស្រាប់តែនៅវេលាជិតភ្លឺ ត្រូវបានចោរធ្វើសកម្មភាពគាស់សោទ្វាររបងផ្ទះ កាច់ក.ជិះចេញទៅបាត់ កាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្ទះល្វែង ជិតវត្តតំបូកខ្ពស់ ផ្លូវ៣៤BT ភូមិក្បាលទំនប់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីយុវតីជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាបីត  (Honda Beat 019) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HP-3130។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យឲ្យផង។

ជាមួយគ្នានោះ ជនរងគ្រោះ បានធ្វើការអំពាវនាវ ប្រសិនជាបងប្អូនណាបានឃើញម៉ូតូដូចភិនភាគខាងលើ សូមជួយទាក់ទងមកលេខទូរសព្ទ 087817923 / 015717087  ឬជួយប្រាប់សមត្ថកិច្ចណាក៏បានដែលនៅជិតអស់លោកអ្នក ព្រោះអ្នកបើកបរមិនមែនជាម្ចាស់ម៉ូតូទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner