ម៉ូតូពីរគ្រឿងបុកគ្នាខ្ទាតប៉ះរថយន្តកំពុងឈប់ស្តុប រងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តបាឡែនកំពុងឈប់ស្តុប ត្រូវបានម៉ូតូពីគ្រឿងបុកគ្នាខ្ទាតទៅប៉ះខូចខាតផ្នែកពីមុខ ចំណែកម្ចាស់ម៉ូតូម្នាក់ រងរបួសធ្ងន់។ គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកប៊ីកពណ៌សលាយទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1HC-1398 បើកបរក្នុងទិសដៅពីជើងទៅត្បួង បំពានភ្លើងស្តុបសញ្ញាចរាចរណ៍ក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HU-4978 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង បុកគ្នាពេញទំហឹងបណ្ដាលឲ្យខ្ទាតម្ចាស់ម៉ូតូស្កុបពីបោកផ្ទប់ចំពីមុខឡាន រងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីពេទ្យភ្លាមៗ។

ចំណែករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Q-7758 បើកបរដោយបុរសម្នាក់ រងការខូចខាតបន្តិចបន្តួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយកឡាន និងម៉ូតូយកទៅរក្សាទុកនៅអភិការរដ្ឋាននគបាលខណ្ឌ៧មករា ដើម្បីឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner