ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រី នគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តកែប

ខេត្តកែប ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ ឋានន្តរស័គ្គ ជូនដល់នាយនគបាលខេត្តកែប ចំនួន ១៦០នាក់ ក្នុងនោះផ្ទេភារកិច្ច
៣៨នាក់ និង បំពាក់ឋានន្តរស័គ្គ ១២២នាក់ ។

ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែបក៏បានអញ្ជើញចូលរួមផងដែរ ។ ពិធីនេះរៀបចំធ្វើឡើង នៅ ស្នងការរដ្ឋាននគរបាលខេត្តកែប នាថ្ងៃទី០៧ខែ តុលា ឆ្នាំ២០២២។

ឯកឧត្តមឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគបាលខេត្តកែប បានអាននូវរបាយការណ៍ សង្ខែប ស្តីអំពីសភាពការណ៍លទ្ធផលការងារ និងការកសាងកម្លំាង ការកសាងអង្គភាពរយពេលកន្លងមក ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន
វិបុល អគ្គស្នងការរង នគបាលជាតិ បានមានប្រសាសន៍ កោតសសើរ ដល់កងកម្លាំងស្នងការ នគបាលខេត្តកែប ដែលបានចូលរួមអនុវត្តន៍ ការងារធំៗពីរគឺ ១- ការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនិង ជម្ងឺកូវីដ ១៩ កន្លងមកទទួលបាន នូវប្រសិទ្ធិភាព និងជោគជ័យជាបន្តបន្ទាប់
២- ការចូលរួម កាងារនៃការបោះ ឆ្នោតជ្រើសរើស ក្រុមព្រឹក្សារ ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ បានយ៉ាងល្អរប្រសើរ ដោយមិនមានបញ្ហាអ្វី ដែលរំខានដល់ការបោះឆ្នោតនោះឡើយ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៍បានសំដែង នូវការអបអរសាទរ និងផ្តាំផ្ញើរ ដល់អស់លោក លោកស្រី ដែលបានទទួល ការទុកចិត្ត អំពីប្រមុខរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច និងបំពាក់ឋានន្តរស័គ្គ នាពេលនេះ គឺជាកិត្តិយស របស់អស់លោកលោក ស្រីផ្ទាល់ ក៍ដូចជាស្នងការ នគបាលខេត្តកែប និងកងនគបាលជាតិយើង ទាំងមូលដែរ ដូច្នេះសុំយកតួនាទីនេះ ទៅបម្រើប្រជាពលរដ្ឋបន្ត ឱ្យកាន់តែល្អប្រសើរថែមទៀត ហើយត្រូវរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអង្គភាពជុំវិញខេត្ត ឱ្យបានល្អរប្រសើរថែមទៀត ៕ Sila Sarin

ads banner