លោក ហ្សេលេនស្គី ប្រាប់មេដឹកនាំអឺរ៉ុបពីបញ្ហាប្រឈមសំខាន់ៗសម្រាប់អ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រទី០៧ ខែតុលានេះ បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗសម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន។

ថ្លែងតាមរយៈតំណភ្ជាប់វីដេអូទៅកាន់កិច្ចប្រជុំក្រៅផ្លូវការ នៃក្រុមប្រឹក្សាអឺរ៉ុប លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា បញ្ហាប្រឈមចម្បងសម្រាប់អ៊ុយក្រែនគឺការការពាររាងកាយនៃកន្លែងថាមពលរបស់ខ្លួន ពីការវាយប្រហាររបស់រុស្ស៊ី។

លោកបានកត់សម្គាល់ថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ ដើម្បីការពារការវាយប្រហារដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្តថា បញ្ហាប្រឈមមួយទៀតសម្រាប់ទីក្រុងកៀវ គឺការគ្មានយោធានៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន និងការស្ដារដំណើរការរបស់វាទាំងស្រុងឡើងវិញ។

ការកសាងឡើងវិញក្រោយជម្លោះ គឺជាកិច្ចការសំខាន់ទីបីសម្រាប់រដ្ឋាភិបាលទីក្រុងកៀវ ដោយមេដឹកនាំអ៊ុយក្រែនរូបនេះបានសម្តែងការកោតសរសើរចំពោះប្រទេសសម្ព័ន្ធមិត្តនានា ដែលបានចាប់ផ្តើមធ្វើការរួចហើយ ក្រោមផែនការស្តារឡើងវិញយ៉ាងឆាប់រហ័សរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបក្រៅផ្លូវការត្រូវបានធ្វើឡើងនៅទីក្រុងប្រាក សាធារណរដ្ឋឆេក នៅថ្ងៃសុក្រទី០៧ ខែតុលានេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ក៏ដូចជាបញ្ហាថាមពល និងសេដ្ឋកិច្ច៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner