កម្លាំងគយ និងរដ្ឋកររាជធានីភ្នំពេញ ចុះឃាត់ម៉ូតូធំតម្លៃខ្ទង់ម៉ឺនដុល្លារ របស់ក្រុមអ្នកស្រលាញ់ម៉ូតូធំ ក្នុងនោះមានតារា Tik tokល្បីៗ និងតារាចម្រៀង បង្កការភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ មានម៉ូតូធំតម្លៃខ្ទង់ម៉ឺនដុល្លារជាច្រើនគ្រឿង របស់ក្រុមអ្នកនិយមស្រាលាញ់ម៉ូតូធំ ក្នុងនោះមានតារា Tik tokល្បីៗ តារាចម្រៀង ត្រូវបាន នាយកដ្ឋានគយ និងរដ្ឋកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះបង្ក្រាបនៅចំណុច ការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងគយ និងរដ្ឋកររាជធានីភ្នំពេញ បានរកឃើញម៉ូតូជិត ១០០គ្រឿងឯណោះ ដែលខ្លះមានស្លាកលេខ តែស្លាកលេខខ្លះក្លែងក្លាយ ខ្លះទៀតយកស្លាកលេខម៉ូតូផ្សេង យកមកដាក់ ហើយឆែកក្នុងប្រព័ន្ធអ៊ីខាស់ស្ទឹម របស់គយ ក៏ដូចជាApp របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលឲ្យមកខាងកម្លាំងគយ គរឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធ ឬម៉ូតូធំខ្លះអត់ទិន្ន័យក្នុងប្រព័ន្ធអេឡិចត្រនិចគយតែម្តង ដែលមានន័យថា ជាម៉ូតូគេចពន្ធ ឬអត់ពន្ធ ហើយម៉ូតូខ្លះទៀត មានស្លាកលេខ តែបង់ខុសឆ្នាំ ឧទាហ៍ដូចជាម៉ូតូខ្លះបង់ឆ្នាំ២០០៥ តែម៉ូតូរបស់គាត់គឺឆ្នាំ២០១៥ ខុស១០ឆ្នាំ ២០ឆ្នាំ ខ្លះគឺអត់ពន្ធ គេចពន្ធតែម្តង ខណៈម្ចាស់ម៉ូតូធំខ្លះ សារភាពដោយត្រង់ថា អត់មានពន្ធ ត្រូវបានមន្ត្រីជំនាញ ស្ទូចយកទៅទុកនៅ អគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះ មកធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឲ្យបង់ពន្ធអារកតាមច្បាប់កំណត់ជាធរមាន ស្របពេលដែលម៉ូតូមានពន្ធត្រឹមត្រូវ គឺមន្ត្រីជំនាញ អនុញ្ញាតឲ្យទៅអស់ហើយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner